នេះត្រូវបានបញ្ជាក់ដោយលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសគុយបាប្រចាំវៀតណាម ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមមុនព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះនៅប្រទេសវៀតណាមនៅចុងសប្តាហ៍នេះ។

leftcenterrightdel
លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបា ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ vnanet.vn)

លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំយ៉ាងហ្មត់ចត់ការបោះឆ្នោត ជាពិសេសការពិគ្រោះយោបល់សាធារណៈយ៉ាងទូលំទូលាយ និងការងារកម្មាភិបាលយ៉ាងត្រឹមត្រូវ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ការបោះឆ្នោតនាពេលខាងមុខ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ និងបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យថ្មី។

យោងតាមអ្នកការទូតគុយបា ការបោះឆ្នោតនេះមានលក្ខណៈសំខាន់ៗ នៅពេលប្រព្រឹត្តទៅនៅក្នុងបរិបទដែលវៀតណាមទើបតែបានបញ្ចប់ការរៀបចំឡើងវិញ និងការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលកម្រិតខេត្ត និងឃុំ។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា បន្ទាប់ពីរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនថ្មីត្រូវបានបង្កើតឡើង រដ្ឋសភានីតិកាលទី១៦ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តការទម្លាយយុទ្ធសាស្ត្រទាំងបីដែលបានកំណត់ដោយមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

ទាក់ទងនឹងទំនាក់ទំនងអន្តរសភា លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូត បានបង្ហាញទំនុកចិត្តថា រដ្ឋសភានីតិកាលទី១៦ របស់វៀតណាមនឹងបង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីពិសេសរវាងប្រទេសទាំងពីរ ដោយនាំប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធគ្នាក្នុងការចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ និងគ្រប់គ្រងសង្គម៕

បកប្រែដោយ Huyen Trang