អញ្ជើញចូលរួមកិច្ចប្រជុំនេះក៏មានវត្តមានលោក Pham Minh Chinh នាយករដ្ឋមន្ត្រី លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Tran Cam Tu សមាជិកអចិន្រ្តៃយ៍គណៈលេខា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

មានអនុសាសន៍នៅកិច្ចប្រជុំ លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យមានការអនុវត្តយ៉ាងប្ដូរផ្ដាច់ និងមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧ ។

ដោយលើកឡើងភារកិច្ចចំនួន ៧ ដែលបណ្ដាក្រសួង ស្ថាប័ន មូលដ្ឋាន និងប្រព័ន្ធនយោបាយទាំងមូលត្រូវអនុវត្តក្នុងរយៈពេលខាងមុខ លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យមានការអនុវត្តជាបន្ទាន់ និងព្រមៗគ្នា៖ “ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវផ្តោតលើការដឹកនាំការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់ផ្នែក វិស័យ និងសហគ្រាសទាំងអស់។ ពិនិត្យ និងវាយតម្លៃបច្ចេកវិទ្យាដែលកំពុងប្រើប្រាស់ក្នុងផលិតកម្មដើម្បីចាត់វិធានការធ្វើឱ្យប្រសើរឡើង ផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងបំណងបង្កើតផលិតភាពការងារកាន់តែខ្ពស់ មានប្រសិទ្ធភាពជាងមុនដើម្បីរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបានកំណើនសេដ្ឋកិច្ច ២ ខ្ទង់របស់ប្រទេសជាតិ។ ខ្ញុំស្នើឲ្យគណៈកម្មាធិការបក្សរដ្ឋសភា គណៈកម្មាធិការបក្សរដ្ឋាភិបាល គណៈកម្មាធិការបក្សក្រសួងយុត្តិធម៌ និងស្ថាប័នផ្សេងៗទៀត ធ្វើការពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបំពេញបន្ថែមលើទិសដៅនីតិបញ្ញត្តិសម្រាប់រដ្ឋសភានីតិកាលទី ១៦ ក៏ដូចជាយុទ្ធសាស្ត្រកសាង និងធ្វើឱ្យសុក្រិតច្បាប់ ក្នុងរយៈពេលខាងមុខ”៕

បកប្រែដោយ Thanh Cong