ក្នុងឱកាសនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម   បានជួបពិភាក្សាជាមួយសមាជិកគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រួមទាំងលោក Marco Rubio រដ្ឋមន្ត្រីការបរទេស  លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ  និងលោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ... លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាក់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីក្នុងការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ​​​​ និងវិបុលភាពនៅលើពិភពលោក ហើយត្រៀមខ្លួនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពក្នុងនាមជាសមាជិកស្ថាបនិក។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម   និងលោក Nickolay Mladenov តំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាព និងជាអតីតបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមជ្ឈិមបូព៌ា (រូបថត៖ ក្រសួងការបរទេស)

យោងតាមលោកឧបនាយករដ្ឋមន្ត្រី​ Bui Thanh Son ​វៀតណាមមានបំណងសហការជាមួយសមាជិកក្រុមប្រឹក្សាក្នុងការអនុវត្តផែនការសន្តិភាពតំបន់ហ្គាហ្សានាពេលឆាប់ៗនេះ (អង្គការសហប្រជាជាតិអនុម័តនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥) ដោយហេតុនេះជំរុញសន្តិភាពប្រកបដោយចីរភាពនៅមជ្ឈិមបូព៌ា។

សម្រាប់ភាគីសហរដ្ឋអាមេរិក បណ្តារដ្ឋមន្ត្រីបានសម្តែងការយកចិត្ដទុកដាក់យ៉ាងខ្លាំង និងឆន្ទះក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព  រួមទាំងការព្រមព្រៀងស្តីពីពន្ធបដិការ ព្រមទាំងស្វាគមន៍វៀតណាមក្លាយជាសមាជិក ស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។

នៅខាងក្រៅពិធីចុះហត្ថលេខាលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់។

ក្នុងជំនួបនេះ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់  វាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្ដរបស់វៀតណាមក្នុងការចូលរួមបង្កើតក្រុមប្រឹក្សាសន្តិភាព និងមានបំណងអាស៊ែបៃហ្សង់និងវៀតណាមសហការយ៉ាងជិតស្និទ្ធ ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ដោយហេតុនេះរួមចំណែកជាក់ស្តែងដល់ដំណើរការស្ដារមិនត្រឹមតែនៅក្នុងតំបន់ហ្គាហ្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅទូទាំងពិភពលោកផងដែរ។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសដូចជា ឥណ្ឌូនេស៊ី អ៊ូសបេគីស្ថាន អារ៉ាប៊ីសាអូឌីត និងតំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាព លោក Nickolay Mladenov អតីតបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមជ្ឈិមបូព៌ា  ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការលើបញ្ហាទ្វេភាគី។

ដៃគូនានាបានស្វាគមន៍ការសម្រេចចិត្តរបស់វៀតណាមក្នុងការចូលរួមក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សា ព្រមទាំងវាយតម្លៃថា ការចូលរួមរបស់វៀតណាមនឹងរួមចំណែកជាវិជ្ជមានដល់ដំណើរការសន្តិភាពនៅក្នុងតំបន់៕

បកប្រែដោយ Pham Diep