វៀតណាមនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ និងបន្តបុព្វហេតុផ្លាស់ថ្មី
កប.អនឡាញ - បន្ទាប់ពីពិធីបិទមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នារសៀលថ្ងៃទី ២៣ ខែមករា នៅមជ្ឈមណ្ឌលស្និសីទជាតិ ក្នុងទីក្រុងហាណូយ លោក To Lam អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ។ អ្នកយកព័ត៌មាន និងតំណាងមកពីទីភ្នាក់ងារសារព័ត៌មានជាតិ និងអន្ដរជាតិជាង ៧០០ នាក់បានចូលរួម។
ថ្លែងសុន្ទរកថាស្វាគមន៍ លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម និងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម។
“ពាក្យគន្លឹះនៃមហាសន្និបាតគឺសាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - របកគំហើញ - អភិវឌ្ឍន៍ - ទំនួលខុសត្រូវ - ចំណង់ចំណូលចិត្ត - បញ្ញា - វិទ្យាសាស្ត្រ - ដើម្បីប្រជាជន - ស្វ័យភាពផ្នែកយុទ្ធសាស្ត្រ ខ្លួនទីពឹងខ្លួន ទំនុកចិត្តលើខ្លួនឯង មោទនភាពជាតិ ដើម្បីវៀតណាមដ៏សុខសាន្ត ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល បោះជំហានឆ្ពោះទៅសង្គមនិយមយ៉ាងងរឹងមាំ។ អាស្រ័យហេតុនេះ អាចមើលឃើញពីជោគជ័យ លក្ខណៈពិសេសថ្មីៗនៃមហាសន្និបាត”។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ស្វាគមន៍អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ (រូបថត៖ VGP) |
មហាសន្និបាតមិនត្រឹមតែកត់ត្រាការឯកភាពគ្នាកម្រិតខ្ពស់លើខ្លឹមសារនៃឯកសារ និងកម្មវិធីរបស់មហាសន្និបាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការជ្រើសរើសកម្មាភិបាលនៃមហាសន្និបាតទៀតផង។ មហាសន្និបាតបានជ្រើសរើសសមាជិកគណៈកម្មាធិការបក្ស ២០០ នាក់។ សមាជិកទាំងនេះសុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សីលធម៌ សមត្ថភាព។
លោកអគ្គលេខាបក្ស To Lam បានបញ្ជាក់ថា “តម្រូវការអភិវឌ្ឍន៍ថ្មីទាមទារឲ្យមានផ្នត់គំនិតថ្មី និងវិធីសាស្រ្តថ្មីៗ។ ដំណើរការផ្លាស់ថ្មីរបស់បក្សត្រូវតែបន្តបន្ទាប់។ មហាសន្និបាតលើកទី ១៤ របស់បក្ស ស្ថិតក្នុងបរិបទប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលតម្រូវឱ្យមានចក្ខុវិស័យថ្មីដែលលើសអាណត្តិមួយជាមួយចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។
    |
 |
|
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន |
ទាក់ទងនឹងកិច្ចការបរទេស លោកអគ្គលេខាបក្ស To Lam បានថ្លែងថា ឯកសារនៃមហាសន្និបាតលើកទី១៤ របស់បក្ស បានលើកកម្ពស់តួនាទីនៃទំនាក់ទំនងកិច្ចការបរទេសដល់កម្រិតថ្មីមួយដ៏សំខាន់ ដាក់ស្មើនឹងការការពារជាតិ និងសន្តិសុខ។
“យើងខ្ញុំបានកំណត់ថា ក្នុងបរិបទបច្ចុប្បន្ន ប្រទេសទាំងអស់ ទាំងធំទាំងតូចសុទ្ធតែមានការទទួលខុសត្រូវរួមចំពោះបញ្ហាសកល និងឆ្លងដែន ដូចជាគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត សន្តិសុខតាមអ៊ីនធឺណិត និងសង្គ្រាម...។ គ្មានប្រទេសណាមួយឡើយ មិនថា មានអំណាចយ៉ាងណាក៏ដោយក៏មិនអាចដោះស្រាយបញ្ហាធំៗបែបនេះតែម្នាក់ឯងបានទេ ពោលគឺត្រូវមានការរួមដៃរបស់អន្តរជាតិទើបដោះស្រាយបានដែរ។ វៀតណាមនឹងបន្តរួមដៃជាមួយស្ថាប័នពហុភាគី កសាងសន្តិភាពអន្តរជាតិ ផ្តល់ជំនួយមនុស្សធម៌ ថែរក្សាសន្តិភាព និងចូលរួមចំណែកបន្ថែមទៀតជាអ្នកសម្របសម្រួល និងជាស្ពានដើម្បីកសាងសន្តិភាព”។
ទាក់ទងនឹងការធ្វើសមាហរណកម្មអន្តរជាតិ យោងតាមលោកអគ្គលេខាបក្ស To Lam សេដ្ឋកិច្ចវៀតណាមមានការពង្រីកយ៉ាងខ្លាំង សន្តិសុខរបស់វៀតណាមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសន្តិសុខតំបន់ និងពិភពលោក។ ដូច្នេះ បើគ្មានការធ្វើសមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍគឺមិនអាចទៅរួចទេ។
“វៀតណាមបានរួមចំណែកជាច្រើនក្នុងទំនាក់ទំនងអន្តរជាតិ។ វៀតណាមនឹងកសាងគំរូកំណើនថ្មីមួយដែលផ្តោតលើការធ្វើសមាហរណកម្មអន្តរជាតិ រួមជាមួយនឹងការធ្វើសមាហរណកម្មនយោបាយ ការពារជាតិ និងសន្តិសុខ ដោយរួមចំណែកដល់ការលើកកម្ពស់ឋានៈរបស់ប្រទេស។ ការធ្វើសមាហរណកម្មក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថលគឺជាអាទិភាពចម្បង។ ក្នុងពេលជាមួយគ្នានេះ ការធ្វើសមាហរណកម្មអន្តរជាតិត្រូវតែយកឈ្នះលើឧបសគ្គ និងប្រកាន់យកប្រជាជនជាមជ្ឈភាព”៕
បកប្រែដោយ Pham Diep