សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ចុះផ្សាយព័ត៌មានជាច្រើន អំពីពិធីបិទនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី ២៣ ខែមករា នៅរដ្ឋធានីហាណូយ។

ទីភ្នាក់ងារសារព័ត៌មានក្នុងតំបន់ និងអន្តរជាតិជាច្រើន រួមទាំងទីភ្នាក់ងារសារព័ត៌មាន Xinhua កាសែត South China Morning Post កាសែត Laotian Times រួមជាមួយទីភ្នាក់ងារសារព័ត៌មានលោកខាងលិច ដូចជា Bloomberg និង AFP បានសង្កត់ធ្ងន់ថា គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ បានបោះឆ្នោតជ្រើសតាំងជាឯកច្ឆ័ន្ទ លោកអគ្គលេខាបក្ស To Lam នីតិកាលទី ១៣ ដើម្បីបន្តកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ ។ នេះត្រូវបានចាត់ទុកថា ជាការបង្ហាញយ៉ាងច្បាស់លាស់នូវឯកភាពគ្នាផ្ទៃក្នុងបក្សកុម្មុយនិស្តវៀតណាម ដែលរួមចំណែកដល់ការធានាស្ថិរភាព និរន្តរភាព និងការទទួលបន្តក្នុងការដឹកនាំប្រទេស។

leftcenterrightdel
គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ បានបង្ហាញខ្លួន ក្នុងមហាសន្និបាតលើកទី ១៤ របស់បក្ស។ រូបថត៖ VOV

មតិសាធារណៈអន្តរជាតិក៏បានផ្តោតការយកចិត្តទុកដាក់លើការរៀបចំការិយាល័យនយោបាយ ក្នុងអាណតិ្តថ្មី រួមជាមួយនឹងរចនាសម្ព័ន្ធ ដែលត្រូវបានចាត់ទុកថា នេះគឺជាការរួមផ្សំយ៉ាងចុះសម្រុងគ្នារវាងការបន្ត និងការផ្លាស់ប្តូរថ្មី ដែលឆ្លើយតបទៅនឹងតម្រូវការដឹកនាំនៅក្នុងបរិបទដែលវៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍថ្មី ឆ្ពោះទៅរកធ្វើទំនើបកម្មប្រទេសជាតិ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

ទីភ្នាក់ងាសារព័ត៌មាន AP   (សហរដ្ឋអាមេរិក) បានសន្និដ្ឋានថា ក្រោមការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស វៀតណាមបានអនុវត្តកំណែទម្រង់រដ្ឋបាល និងសេដ្ឋកិច្ច ជាមួយទ្រង់ទ្រាយធំ លើគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ចាប់តាំងពីប៉ុន្មានឆ្នាំនៃទសវត្សរ៍ ១៩៨០ នៅពេលដែលវៀតណាមបានចាប់ផ្តើមអនុវត្តបុព្វហេតុផ្លាស់ប្តូរថ្មី និងការបើកទ្វេរខឿនសេដ្ឋកិច្ចរបស់ខ្លួន។

យោងតាម AFP (បារាំង) ការដែលលោកអគ្គលេខាបក្ស To Lam បានបោះឆ្នោតជ្រើសតាំងជាសារថ្មី  ជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤  បង្ហាញពីការគាំទ្ររបស់បក្សកុម្មុយនិស្តវៀតណាម ចំពោះតម្រង់ទិសជំរុញកំណើន និងកំណែទម្រង់ ដែលបានដាក់ចេញ។ AFP បានចាត់ទុកថា ក្នុងអំឡុងពេលកាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្ស  បានជំរុញការកែទម្រង់ជាច្រើនដើម្បីបង្កើនប្រសិទ្ធភាពនូវអភិបាលកិច្ច និងគ្រប់គ្រង ដែលត្រូវបានពិពណ៌នាថា មានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ។

សារព័ត៌មាន Bloomberg បានអត្ថាធិប្បាយថា លោក To Lam  អគ្គលេខាបក្ស  បានជម្រុញការកែសម្រួល និងកំណែទម្រង់សំខាន់ៗនៅក្នុងរចនាសម្ព័ន្ធម៉ាស៊ីន និងការគ្រប់គ្រងរដ្ឋ ដែលចាត់ទុកថា នេះជាការផ្លាស់ប្តូរដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីបង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

កាសែត South China Morning Post បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងជាថ្មីលោក To Lam  ជាអគ្គលេខាបក្ស បានផ្ញើសញ្ញាវិជ្ជមានទាក់ទងនឹងស្ថិរភាពនយោបាយ ដែលជាកត្តាមួយ ដែលវិនិយោគិនបរទេសចាត់ទុកថា ជាគុណសម្បត្តិចម្បងមួយរបស់ប្រទេសវៀតណាម។

ជាទូទៅ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបានវាយតម្លៃថា ការដែលមហាសន្និបាតលើកទី១៤ បក្ស បានការបញ្ចប់របៀបវារៈ រៀបចំក្បាលម៉ាស៊ីនដឹកនាំ  និងអនុម័តសេចក្តីសម្រេចនៃមហាសន្និបាត លើកទី ១៤ បានផ្ញើសារអំពីស្ថិរភាពនយោបាយ ឯកភាពផ្ទៃក្នុង និងតម្រង់ទិសការអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងអាណត្តិថ្មី៕

បកប្រែដោយ Duy Hoan