leftcenterrightdel
លោក Le Anh Tuan អនុរដ្ឋមន្ត្រីក្រសួងការបរទេស (អង្គុយខាងឆ្វេង) និងគណៈប្រតិភូវៀតណាមចូលរួមក្នុងព្រឹត្តិការណ៍ដើម្បីណែនាំដល់មិត្តភក្តិ និងដៃគូអន្តរជាតិអំពីយន្តការ និងគោលនយោបាយជាក់លាក់នៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម (រូបថត៖ ក្រសួងការបរទេស)

ថ្លែងក្នុងសម័យពិភាក្សានៅខាងក្រៅកិច្ចប្រជុំស្តីពី “ផ្លូវថ្មីឆ្ពោះទៅរកកំណើន និងវិបុលភាពរបស់អាស៊ាន” និង “បណ្តាញអគ្គិសនីអាស៊ាន” គណៈប្រតិភូ​វៀតណាមបានលើកឡើងអាទិភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមាន៖ ការកសាងក្របខ័ណ្ឌរួមលើអត្តសញ្ញាណឌីជីថល ការគ្រប់គ្រងទិន្នន័យ និងសន្តិសុខតាមអ៊ីនធឺណិត  លើកកម្ពស់ពាណិជ្ជកម្មឌីជីថលនិងនវានុវត្តន៍។ ជំរុញការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ និងលើកកម្ពស់តួនាទីរបស់អាស៊ាននៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់និងសកលលោក។

ជាមួយគ្នានេះ ផ្តល់អាទិភាពដល់ការអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីកៀរគរធនធានឯកជនសម្រាប់កំណើនបៃតង។ លើកកម្ពស់ការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន និងពាណិជ្ជកម្មអគ្គិសនីស្អាតឆ្លងដែនដើម្បីធានាសន្តិសុខថាមពល និងកំណើនប្រកបដោយបរិយាប័ន្ន។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ វៀតណាមបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកំណើនយ៉ាងលឿន បរិយាប័ន្ន និងប្រកបដោយចីរភាព ដែលផ្សារភ្ជាប់ទៅនឹងកំណែទម្រង់ច្បាប់ ការធ្វើបរិវត្ដកម្មឌីជីថល និងការផ្លាស់ប្តូរទៅសេដ្ឋកិច្ចកាបូនទាប ជាមួយគោលដៅកាត់បន្ថយការបំភាយឧស្ម័នសូន្យនៅឆ្នាំ ២០៥០ ព្រមទាំងត្រៀមខ្លួនសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ាន និងដៃគូអន្តរជាតិ ដើម្បីវិបុលភាពរួមនៃតំបន់។

នៅខាងក្រៅកិច្ចប្រជុំ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងទីក្រុងដាណាំង រួមជាមួយក្រសួងការបរទេស បានសហការគ្នារៀបចំព្រឹត្តិការណ៍ដើម្បីណែនាំដល់មិត្តភក្តិ និងដៃគូអន្តរជាតិអំពីយន្តការ និងគោលនយោបាយជាក់លាក់នៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមដែលមានទីតាំងនៅទីក្រុងហូជីមិញ និងទីក្រុងដាណាំង ក៏ដូចជាគុណសម្បត្តិ និងឱកាសវិនិយោគថ្មីៗនៅក្នុងវៀតណាម៕

បកប្រែដោយ Thanh Cong