សហរដ្ឋអាមេរិកបើកពិធីចុះហត្ថលេខាលលើការបង្កើតក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា
ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្ដីពីកិច្ចព្រមព្រៀងបង្កើតក្រុមប្រឹក្សាសន្តិភាពហ្គាហ្សាបានធ្វើឡើងនាថ្ងៃទី ២២ ខែមករា នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូស (ស្វីស) ក្រោមអធិបតីភាពរបស់លោក Donald Trump ប្រធានាធិបតីអាមេរិក។
ក្នុងនាមជាប្រធានក្រុមប្រឹក្សា លោក Donald Trump ប្រធានាធិបតី បានបញ្ជាក់ថា ក្រុមប្រឹក្សានឹងធ្វើការសម្របសម្រួលជាមួយអង្គការសហប្រជាជាតិក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពអន្តរជាតិ។
    |
 |
|
លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក កាន់ធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព ដែលចុះហត្ថលេខានៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ (រូបថត៖ REUTERS/Denis Balibouse) |
នៅក្នុងពិធីចុះហត្ថលេខានេះ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន ១៩ បានចុះហត្ថលេខាលើធម្មនុញ្ញស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។ ប្រទេសទាំងនេះរួមមាន៖ សហរដ្ឋអាមេរិក អាមេនី អាហ្សង់ទីន អាស៊ែបៃហ្សង់ បារ៉ែន ប៊ុលហ្គារី ហុងគ្រី ឥណ្ឌូនេស៊ី ហ្ស៊កដានី កាហ្សាក់ស្ថាន ម៉ុងហ្គោលី ម៉ារ៉ុក ប៉ាគីស្ថាន ប៉ារ៉ាហ្គាយ កាតា អារ៉ាប៊ីសាអូឌីត តួកគី អេមីរ៉ាតអារ៉ាប់រួម (UAE) និងអ៊ូសបេគីស្ថាន។
ក្នុងការប្រកាសពីពិធីចុះហត្ថលេខានេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានថ្លែងថា ធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា ដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក ឥឡូវនេះបានចូលជាធរមាន ហើយសហរដ្ឋអាមេរិកចាត់ទុកក្រុមប្រឹក្សានេះជាយន្តការអន្តរជាតិមួយដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។
សូមគូសបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា ដែលដឹកនាំដោយលោក Donald Trump ប្រធានាធិបតី ត្រូវបានបង្កើតឡើងដើម្បីមានក្រុមមេដឹកនាំពិភពលោកតូចមួយក្រុម ដែលត្រួតពិនិត្យ និងគាំទ្រដំណើរការសន្តិភាពនៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមធម្មនុញ្ញ វិសាលភាពនៃសកម្មភាពរបស់ក្រុមប្រឹក្សាអាចមិនត្រូវបានកំណត់ចំពោះតំបន់ហ្គាហ្សានោះទេ ប៉ុន្តែអាចមានគោលបំណងសម្រាប់តួនាទីកាន់តែទូលំទូលាយ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកក្នុងការដោះស្រាយជម្លោះផ្សេងទៀតនៅជុំវិញពិភពលោក៕
តាម vovworld.vn