អ៊ីរ៉ង់៖ IRGC ប្រកាសថា ការពារសន្តិសុខជា “ខ្សែបន្ទាត់ក្រហម” ខណៈដែលខ្លួនកំពុងព្យាយាមរម្ងាប់ភាពចលាចល
នាថ្ងៃទី ១០ ខែមករា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសការការពារសន្តិសុខថាជា “ខ្សែបន្ទាត់ក្រហម” និងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារទ្រព្យសម្បត្តិសាធារណៈ ចំពេលមានកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការរម្ងាប់បាតុកម្មដែលកំពុងរីករាលដាល។
នៅក្នុងសេចក្តីប្រកាសដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ IRGC បានឲ្យដឹងថា ក្រុមកុបកម្មបានកំណត់គោលដៅទីតាំងយោធា និងអនុវត្តច្បាប់ក្នុងរយៈពេលពីរយប់កន្លងមក ដែលបណ្តាលឱ្យជនស៊ីវិល និងបុគ្គលិកសន្តិសុខជាច្រើននាក់ត្រូវស្លាប់ និងការដុតបំផ្លាញទ្រព្យសម្បត្តិមួយចំនួន។
    |
 |
|
កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) (រូបថត៖ Reuters) |
មុននេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី បានប្រកាសថា ក្រុមកុបកម្មវាយប្រហារទ្រព្យសម្បត្តិសាធារណៈ និងធ្វើសកម្មភាពជា “ទាហានស៊ីឈ្នួលសម្រាប់បរទេស” នឹងមិនត្រូវបានអត់ឱនឡើយ។
សេចក្តីប្រកាសទាំងនេះរបស់មន្ត្រី និងអាជ្ញាធរអ៊ីរ៉ង់បានកើតឡើងបន្ទាប់ ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ជាថ្មីនៅថ្ងៃទី ៩ ខែមករាថា លោកនឹងធ្វើអន្តរាគមន៍ ប្រសិនបើអ៊ីរ៉ង់បង្ក្រាបការតវ៉ាដោយហិង្សា៕
តាម vovworld.vn