នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បន្ទាប់ពីជំនួបក្រៅផ្លូវការជាមួយសមភាគីមីយ៉ាន់ម៉ា លោក ថាន ស្វេ កាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅភូកេត ប្រទេសថៃ។
ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានសង្កត់ធ្ងន់ថា ថៃមានបំណងចង់ដើរតួនាទីជាស្ពានតភ្ជាប់រវាងប្រទេសមីយ៉ាន់ម៉ា និងអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ព្រមទាំងចាត់ទុកថាប្រទេសមីយ៉ាន់ម៉ាគួរតែមានការបោះជំហានជាវិជ្ជមានដើម្បីដោះស្រាយការព្រួយបារម្ភរបស់អាស៊ាន ស្របតាមកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ ចំណុច តាមរយៈការពង្រីកវិសាលភាពសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ ការបង្កើតដំណើរការសន្ទនា និងការកាត់បន្ថយអំពើហិង្សាជាដើម៕
តាម vovworld.vn
Type the code from the image