ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងដូហា ប្រទេសកាតា មន្ត្រីជាន់ខ្ពស់ហាម៉ាស លោក Khaled Mashal បានថ្លែងថា ការតស៊ូប្រឆាំងនឹងការទន្ទ្រានកាន់កាប់ រួមទាំងការតស៊ូប្រដាប់អាវុធ គឺជាសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន។ ដរាបណាមានវត្តមានកងកម្លាំងទន្ទ្រានកាន់កាប់នៅក្នុងទឹកដីប៉ាឡេស្ទីន ហាម៉ាស និងក្រុមតស៊ូប៉ាឡេស្ទីនផ្សេងទៀតនឹងមិនបោះបង់ចោលអាវុធតស៊ូរបស់ខ្លួនឡើយ។
សេចក្តីប្រកាសរបស់មន្ត្រីជាន់ខ្ពស់ហាម៉ាសបានបង្ហាញថា ក្រុមនេះនឹងមិនរំសាយអាវុធនៅក្នុងតំបន់ហ្គាហ្សា ក្រោមគំនិតផ្តួចផ្តើមសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មុនពេលកងទ័ពអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ដីនេះទាំងស្រុងនោះទេ។ កាលពីដើមឆ្នាំ សហរដ្ឋអាមេរិកបានប្រកាស ឈានដល់ដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងសន្តិភាពហ្គាហ្សា។ ខ្លឹមសារសំខាន់មួយនៃដំណាក់កាលទី ២ គឺការរំសាយអាវុធរបស់ក្រុមហាម៉ាស និងធ្វើឲ្យតំបន់ហ្គាហ្សាក្លាយជាតំបន់គ្មានយោធា៕
តាម vovworld.vn
Type the code from the image