វិធីសាស្ត្រចរចាគឺដោយទ្វេភាគីផ្ទាល់ គ្មានអន្តរការី និងគ្នានការចូលរួមពីភាគីផ្សេងទៀត។ ប្រធានក្រុមចរចារបស់សហរដ្ឋអាមេរិកគឺលោក Steve Witkoff បេសកជនពិសេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ដឹកនាំក្រុមចរចាអ៊ីរ៉ង់គឺលោករដ្ឋមន្ត្រីការបរទេស Abbas Araghchi។ លោក Witkoff និងលោក Araghchi ក៏ជាតំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងកិច្ចចរចានុយក្លេអ៊ែរកម្រិតខ្ពស់រវាងប្រទេសទាំងពីរនៅដើមឆ្នាំមុន។

leftcenterrightdel
រូបថតឧទាហរណ៍៖ Reuters

ទាក់ទងនឹងខ្លឹមសារនៃការចរចានៅទីក្រុងអូម៉ង់ ប្រភពព័ត៌មានក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា ការផ្លាស់ប្តូរភាគច្រើនទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែក៏អាចរួមបញ្ចូលកម្មវិធីមីស៊ីលប៉ាលីស្ទិក និងការគាំទ្ររបស់អ៊ីរ៉ង់សម្រាប់ក្រុមប្រដាប់អាវុធកក្នុងអ័ក្សតស៊ូ។ នាពេលកន្លងទៅ អាជ្ញាធរសហរដ្ឋអាមេរិកបានបញ្ជាក់ម្តងហើយម្តងទៀតថា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ អ៊ីរ៉ង់ត្រូវតែទទួលយកលក្ខខណ្ឌជាមូលដ្ឋានចំនួន ៤ រួមមាន៖ ការបោះបង់ចោលសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ការកំណត់កម្មវិធីមីស៊ីលប៉ាលីស្ទិក ការផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ និងបញ្ចប់ការគាំទ្រសម្រាប់ក្រុមប្រដាប់អាវុធនៅក្នុងអ័ក្សតស៊ូ៕

តាម vovworld.vn