leftcenterrightdel
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក(ឆ្វេង) និងមេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី (រូបថត៖ រ៉យទ័រ)

លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់នៅលើបណ្តាញសង្គមថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅម៉ោង ១០:០០ ព្រឹក ថ្ងៃទី ៦ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងមូស្កាត ហើយបានថ្លែងអំណរគុណដល់ប្រទេសអូម៉ង់សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ។ មន្ត្រីសេតវិមានម្នាក់ក៏បានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមចូលរួមក្នុងកិច្ចចរចានៅប្រទេសអូម៉ង់ ជំនួសឱ្យទីក្រុងអ៊ីស្តង់ប៊ុល (តួកគី) ដូចដែលបានគ្រោងទុកដំបូង។

ទាក់ទងនឹងខ្លឹមសារ ជំហររបស់ភាគីទាំងពីរនៅតែខុសគ្នាគួរឱ្យកត់សម្គាល់។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានបង្ហាញថា កិច្ចចរចានេះ “វិលជុំវិញតែកម្មវិធីនុយក្លេអ៊ែរប៉ុណ្ណោះ” ដោយសង្កត់ធ្ងន់ថា បញ្ហាមីស៊ីល និងសកម្មភាពក្នុងតំបន់របស់ទីក្រុងតេអេរ៉ង់ “មិនមាននៅលើតុចរចាទេ”។

ក្នុងពេលជាមួយគ្នានោះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងថា កិច្ចសន្ទនា “ដែលមានអត្ថន័យ” ណាមួយត្រូវតែរួមបញ្ចូលកម្មវិធីមីស៊ីលផ្លោង ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះកងកម្លាំងតំណាងនៅក្នុងតំបន់ និងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេស៕

តាម vovworld.vn