សហរដ្ឋអាមេរិកបន្តបង្កើនសម្ពាធលើអ៊ីរ៉ង់
កងទ័ពជើងទឹកអាមេរិកបានប្រកាសនាថ្ងៃទី ២៩ ខែមករាថា ខ្លួនបានដាក់ពង្រាយនាវាចម្បាំងមួយគ្រឿងទៀតទៅកាន់មជ្ឈិមបូព៌ា ដោយបង្កើនចំនួននាវាចម្បាំងអាមេរិកសរុបមានវត្តមាននៅទីនោះដល់ប្រាំមួយគ្រឿង។
សូមរំលឹកថា អាមេរិកបានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះ USS Abraham Lincoln រួមជាមួយនឹងនាវាចម្បាំងបីគ្រឿងដែលបំពាក់ដោយមីស៊ីលបញ្ជា Tomahawk ទៅកាន់មជ្ឈិមបូព៌ា។ កាយវិការនេះរបស់អាមេរិកកើតឡើង ខណៈដែលខ្លួនកំពុងបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំង ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់។
    |
 |
|
នាវាផ្ទុកយន្តហោះ USS Abraham Lincoln (CVN 72) (រូបថតដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក/Clint Davis/REUTERS) |
មុននោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានឲ្យដឹងថា “កងនាវាយក្សមួយ” ត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា។ កម្លាំងយោធានេះមានទំហំធំជាងកម្លាំងដែលអាមេរិកបានដាក់ពង្រាយក្នុងយុទ្ធនាការប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា។ លោក ត្រាំ ក៏បានចង្អុលបង្ហាញថា ប្រសិនបើការចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងទេ សហរដ្ឋអាមេរិកអាចនឹងវាយប្រហារលើអ៊ីរ៉ង់។
នៅចំពោះមុខសម្ពាធ និងការគំរាមកំហែងវាយប្រហារពីអាមេរិកកាន់តែខ្លាំងឡើង មន្ត្រីអ៊ីរ៉ង់ក៏បានចេញផ្សាយសារដ៏រឹងមាំ ដោយបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការសងសឹកយ៉ាងខ្លាំង ប្រសិនបើត្រូវបានវាយប្រហារ។ លោកឧត្តមសេនីយ៍ឯក Mohammad Akraminia អ្នកនាំពាក្យយោធាអ៊ីរ៉ង់ បានព្រមានថា ក្នុងករណីមានការវាយប្រហារពីអាមេរិក អ៊ីរ៉ង់នឹងវាយប្រហារដោយផ្ទាល់ទៅលើមូលដ្ឋានយោធា ឬនាវាផ្ទុកយន្តហោះរបស់អាមេរិកនៅក្នុងតំបន់ភ្លាមៗ៕
តាម vovworld.vn