យុទ្ធសាស្ត្រថ្មីនេះសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនដែលគ្មានលក្ខខ័ណ្ឌគ្រប់គ្រាន់ ដោយចាត់ទុកថានេះជាវិធានការអាទិភាពមួយរបស់ប្លុក។ ក្នុងនោះ យុទ្ធសាស្ត្រនេះក៏បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទីបី ដើម្បីសម្របសម្រួលការគ្រប់គ្រងលំហូរធ្វើចំណាកស្រុកទៅកាន់អឺរ៉ុប ខណៈពេលដែលលើកទឹកចិត្តប្រទេសទាំងនេះឱ្យទទួលយកពលរដ្ឋដែលមិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់សម្រាប់ការស្នាក់នៅនៅសហភាពអឺរ៉ុប។

leftcenterrightdel
រូបថត៖ REUTERS/Stephanie Lecocq

សភាអឺរ៉ុបកំពុងពិចារណាលើច្បាប់ដោយគណៈកម្មការអឺរ៉ុបស្នើឡើង ដែលនឹងអនុញ្ញាតឱ្យមានការបង្កើតអ្វីដែលអឺរ៉ុបហៅថា "មជ្ឈមណ្ឌលធ្វើមាតុភូមិនិវត្តន៍" ដែលមានទីតាំងនៅខាងក្រៅទឹកដីសហភាពអឺរ៉ុប។ ប៉ុន្តែ មានមតិផ្ទុយគ្នាលើសំណើនេះ ព្រោះសំណើរួមបញ្ចូលវិធានការគ្រប់គ្រងកាន់តែតឹងរ៉ឹងសម្រាប់ជនអន្តោប្រវេសន៍ដែលបដិសេធមិនចាកចេញពីសហភាពអឺរ៉ុប រួមទាំងការអូសបន្លាយរយៈពេលឃុំខ្លួន។ លើសពីនេះ សហភាពអឺរ៉ុបក៏កំពុងស្នើយន្តការទិដ្ឋាការថ្មីមួយផងដែរ ដែលក្រោមយន្តការនេះ ខ្លួនមានគម្រោងដាក់កម្រិតការចេញទិដ្ឋាការដល់ប្រទេសដែលមិនសហការក្នុងការទទួលពលរដ្ឋដែលត្រូវបាននិរទេស ខណៈពេលដែលធ្វើឱ្យនីតិវិធីមានភាពសាមញ្ញដើម្បីទាក់ទាញកម្មករជំនាញ។

យុទ្ធសាស្ត្រជាក់ស្តែងមួយសម្រាប់ការកែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍ត្រូវបានរំពឹងថា នឹងត្រូវបានគណៈកម្មការអឺរ៉ុបប្រកាសនៅចុងឆ្នាំនេះ៕

តាម vovworld.vn