ពិព័រណ៍ត្រូវបានរៀបចំឡើងដោយអាជ្ញាធរទីក្រុង Chongqing ដែលប្រមូលផ្តុំស្ថានអគ្គកុងស៊ុលជាង ២០ នៅទីក្រុង Chongqing និង Chengdu រួមជាមួយអង្គភាពអាជីវកម្មជាច្រើនមកពីប្រទេសផ្សេងៗគ្នា។

leftcenterrightdel
តំណាងបណ្តាប្រទេសដែលចូលរួមក្នុងពិព័រណ៍ (រូបថត៖ vov.vn)

នៅក្នុងកន្លែងតាំងពិព័រណ៍របស់វៀតណាម ស្ថានអគ្គកុងស៊ុលវៀតណាមនៅទីក្រុង Chongqing បានណែនាំណែម ដែលជាម្ហូបអាហារប្រពៃណីដ៏ពិសេសរបស់វៀតណាម។ ជាមួយគ្នានេះ ផលិតផលប្រើប្រាស់ និងកសិផលជាច្រើនទៀត ដូចជាកាហ្វេ តែ គ្រាប់ម៉ាកាដាមៀ គ្រាប់ស្វាយចន្ទី ម្រេច ក្លិនឈុន ជីអង្កាម ខ្ញី រមៀត និងអំបិល… បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។

leftcenterrightdel
កម្មាភិបាល និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Chongqing ថតរូបទុកជាអនុស្សាវរីយ៍នៅស្តង់របស់វៀតណាម (រូបថត៖ vov.vn)

តាមរយៈព្រឹត្តិការណ៍នេះ ស្ថានអគ្គកុងស៊ុលវៀតណាមនៅទីក្រុង Chongqing បានផ្សព្វផ្សាយសមត្ថភាពផលិតកម្ម ការកែច្នៃ និងការផ្គត់ផ្គង់ប្រកបដោយវិជ្ជាជីវៈកាន់តែខ្លាំងឡើងរបស់អង្គភាពអាជីវកម្មវៀតណាម។ ដោយហេតុនោះ រួមចំណែកជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយចិន និងប្រទេសដទៃទៀត៕

បកប្រែដោយ Huyen Trang