វៀតណាមទទួលបានពានរង្វាន់ជាច្រើននៅវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦
កប.អនឡាញ - មូលដ្ឋាន និងអង្គភាពចំនួន ២៥ របស់វៀតណាមត្រូវបានលើកតម្កើងនៅក្នុងវិញ្ញាសារជាច្រើននៃពានរង្វាន់ទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែមករា ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន (ATF ២០២៦) នៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមករា។
នៅទីនេះ មូលដ្ឋាននិងអង្គភាពរបស់វៀតណាមត្រូវបានលើកតម្កើងនៅក្នុងវិញ្ញាសារជាច្រើន រួមមាន៖ ពានរង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ានលើកទី៥ ក្រោមប្រធានបទ “គោលដៅទេសចរណ៍ដែលស្និតស្នាលជាមួយបរិស្ថាន” ត្រូវបានផ្តល់ជូនកោះ Co To (ខេត្ត Quang Ninh) ក្នុងវិញ្ញាសារផលិតផលជនបទប្រកបដោយចីរភាព; វិញ្ញាសារផលិតផលទីក្រុងប្រកបដោយចីរភាពត្រូវបានផ្តល់ជូនកោះ May Rut Trong - កោះ Dugong Bay (ខេត្ត An Giang) និងវិញ្ញាសារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានផ្តល់ជូនទីក្រុងទេសចរណ៍ Quy Nhon ខេត្ត Gia Lai ទីក្រុងទេសចរណ៍ Cua Lo (ខេត្ត Nghe An) និងទីក្រុងទេសចរណ៍ Hoa Lu (ខេត្ត Ninh Binh)។
    |
 |
|
វៀតណាមទទួលពានរង្វាន់ជាច្រើននៅវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ (រូបថត៖ vietnamtourism.gov.vn) |
លើសពីនេះ ក៏មានពានរង្វាន់សណ្ឋាគារបៃតងអាស៊ាន និងពានរង្វាន់សម្រាប់ទីតាំង MICE អាស៊ាន ជាមួយនឹងវិញ្ញាសារជាច្រើន។ ប្រការនេះ បន្តបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបញ្ជាក់ពីគុណភាព និងម៉ាកយីហោរបស់មូលដ្ឋាន និងអង្គភាពទេសចរណ៍វៀតណាមនាពេលកន្លងទៅ។
ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាននៅប្រទេសហ្វីលីពីន វៀតណាមបានរៀបចំស្តង់ទំនិញមួយដើម្បីឧទ្ទេសនាមទេសចរណ៍វៀតណាមនៅឯពិព័រណ៍ TRAVEX ២០២៦ ព្រមទាំងរៀបចំសន្និសីទកាសែត ដើម្បីឧទ្ទេសនាម ទេសចរណ៍វៀតណាម និងផ្តល់ព័ត៌មានអំពីគោលនយោបាយ និងផលិតផលទេសចរណ៍នានា៕
បកប្រែដោយ Huyen Trang