ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌ និងសិល្បៈវៀតណាម និងមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងនៅវៀតណាម។ ចំណុចលេចធ្លោនៃកម្មវិធីគឺការសាកល្បងធ្វើគីមឈីនៃទស្សនិកជនចំនួន ១៥០ នាក់នៅក្នុងទីកន្លែងរៀបចំព្រឹត្តិការណ៍ ក្រោមការណែនាំដោយផ្ទាល់ពីអ្នកជំនាញកូរ៉េខាងត្បូង។

leftcenterrightdel
អ្នកចូលរួមគ្រប់វ័យមានការរំភើបរីករាយក្នុងការសាកល្បងធ្វើគីមឈី

យោងតាមគណៈកម្មាធិការរៀបចំ ការចូលរូមការធ្វើគីមឈី បានជួយប្រជាជនទីក្រុងយល់កាន់តែច្បាស់អំពីវប្បធម៌កូរ៉េខាងត្បូង ព្រមទាំងបង្កើនការតភ្ជាប់សហគមន៍នៅក្នុងបរិយាកាសនៃពិធីបុណ្យនិទាឃរដូវ។

សកម្មភាពផ្លាស់ប្តូរវប្បធម៌វៀតណាម-កូរ៉េខាងត្បូង គឺជាចំណុចលេចធ្លោមួយនៃពិធីបុណ្យនិទាឃរដូវឆ្នាំ២០២៦។ ពិធីបុណ្យនិទាឃរដូវប្រព្រឹត្តទៅនៅថ្ងៃទី ៧ និងទី ៨ ខែកុម្ភៈ ជាមួយនឹងសកម្មភាពវប្បធម៌ សិល្បៈជាច្រើនសម្រាប់ប្រជាជនទីក្រុង និងអ្នកទេសចរ៕

បកប្រែដោយ Thanh Cong