ពិធីបើកពិព័រណ៍រូបថតរំលឹកខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - នៅថ្ងៃទី ២ ខែកុម្ភៈ គណៈកម្មាធិការរៀបចំពិធីបុណ្យសំខាន់ៗនៃទីក្រុងហូជីមិញ បានរៀបចំពិធីបើកពិព័រណ៍រូបថតរំលឹកខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ / ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) និងអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្ស។
ពិព័រណ៍នេះតាំងបង្ហាញរូបថតជាង ១០០ សន្លឹកនៅឧទ្យាន Chi Lang (សង្កាត់ Sai Gon) អំពីដំណើរដ៏រុងរឿងក្នុងរយៈពេល ៩៦ ឆ្នាំរបស់បក្សកុម្មុយនិស្តវៀតណាម និងសមិទ្ធផលដ៏ធំធេងនៃបដិវត្តន៍វៀតណាមក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ។
    |
 |
|
តំណាងថ្នាក់ដឹកនាំកាត់ខ្សែបូរដើម្បីបើកការតាំងពិព័រណ៍ |
ទន្ទឹមនឹងនោះ ពិព័រណ៍បានតាំងបង្ហាញអំពីព្រឹត្តិការណ៍លេចធ្លោចំនួន ១២ របស់ទីក្រុងហូជីមិញនៅឆ្នាំ២០២៥ ដែលបង្ហាញពីស្មារតីនៃការផ្លាស់ប្ដូរថ្មី និងសេចក្តីប្រាថ្នាអភិវឌ្ឍរបស់ទីក្រុងក្នុងសម័យកាលថ្មី។ ការតាំងពិព័រណ៍នេះត្រូវបានធ្វើឡើងនៅទីតាំងជាច្រើនដូចជា៖ អគារប្រពៃណីបដិវត្តន៍ (សង្កាត់ Vung Tau); ទីលានឧទ្យាន Ba Ria (សង្កាត់ Ba Ria); មជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍។ល។
នាថ្ងៃដដែល នៅផ្លូវ Dong Khoi និងផ្លូវ Pasteur - Ly Tu Trong ការតាំងពិព័រណ៍រូបថត "ទីក្រុងហូជីមិញជំនឿជាក់លើយុគសម័យថ្មី" ត្រូវបានធ្វើឡើង ដោយបង្ហាញរូបថតជាង ៩០ សន្លឹកអំពីដំណើរការកសាងទីក្រុងទំនើប ដែលភ្ជាប់ជាមួយនឹងបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ពិព័រណ៍នឹងបញ្ចប់នៅថ្ងៃទី ២២ ខែកុម្ភៈ៕
បកប្រែដោយ Thuy Anh