នៅក្នុងជំនួប លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានជូនពរដល់កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត An Giang ឲ្យមានឆ្នាំថ្មីដ៏សុខសាន្ត និងវិបុលភាព។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី ក៏បានសម្តែងក្តីរីករាយចំពោះសមិទ្ធផលរបស់ភាគីទាំងពីរ បន្ទាប់ពីកិច្ចសហប្រតិបត្តិការរយៈពេលមួយឆ្នាំក្នុងការការពារអធិបតេយ្យភាពដែនសមុទ្រ និងកោះ ព្រមទាំងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
គណៈប្រតិភូនាយកដ្នានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិកម្ពុជា ជូនពរឆ្នាំថ្មី និងប្រគល់អំណោយដល់កងទ័ពការពារព្រំដែនខេត្ត An Giang (រូបថត៖ baoangiang.com.vn)

លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី សង្ឃឹមថា នៅឆ្នាំថ្មី ២០២៦ ភាគីទាំងពីរនឹងបន្តមានសកម្មភាពដ៏មានអត្ថន័យក្នុងស្មារតីនៃភាពជាអ្នកជិតខាងមិត្តភាព ការជឿទុកចិត្ត កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៅវិញទៅមក។

លោកវរសេនីយ៍ឯក Nguyen Hong Khiem មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍សម្រាប់ការមកសួរសុខទុក្ខ និងការជូនពរឆ្នាំថ្មី។

លោកវរសេនីយ៍ឯក Nguyen Hong Khiem ជឿជាក់ថា នាពេលខាងមុខ ក្នុងស្មារតីយោគយល់គ្នា និងគោរពគ្នាទៅវិញទៅមក ភាគីទាំងពីរនឹងចាត់វិធានការជាក់ស្តែង ពួតដៃការពារអធិបតេយ្យភាពយ៉ាងរឹងមាំ និងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅតំបន់ព្រំដែន សមុទ្រ និងកោះនៃប្រទេសទាំងពីរ។ល៕

បកប្រែដោយ Huyen Trang