ក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី Nguyen Van Hung បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិកម្ពុជា ហើយជូនពរលោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី និងសមាជិកនៃគណៈប្រតិភូឲ្យមានសុខភាពល្អ និងសុភមង្គល។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី ជូនអំណោយអបអរសាទរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្ត Ca Mau (រូបថត៖ baocamau.vn)

លោកឧត្តមសេនីយ៍ត្រី Nguyen Van Hung បានបញ្ជាក់ថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា កំពុងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ ក្នុងឱកាសនេះ លោកក៏បានផ្តល់ព័ត៌មានអំពីសមិទ្ធផលលេចធ្លោរបស់កងកម្លាំងប្រដាប់អាវុធខេត្ត Ca Mau ក្នុងឆ្នាំ ២០២៥។

ដោយអបអរសាទរចំពោះសមិទ្ធផលដែលកងកម្លាំងប្រដាប់អាវុធខេត្ត Ca Mau សម្រេចបាន លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ នាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា និងបញ្ជាការដ្ឋានយោធាខេត្ត Ca Mau នឹងបន្តបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានជូនពរដល់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Ca Mau ឲ្យមានសុខភាពល្អ វិបុលភាព ព្រមទាំងជូនពរឲ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម កាន់តែរឹងមាំ និងអភិវឌ្ឍថែមទៀត៕

បកប្រែដោយ Thuy Anh