ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ានលើកទី៤៥ (ATF) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានរៀបចំពិធីប្រគល់រង្វាន់ទេសចរណ៍អាស៊ានឆ្នាំ២០២៦ ក្នុងបំណងលើកសរសើរមូលដ្ឋាន និងអង្គការដែលចូលរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅតំបន់។

leftcenterrightdel
ឆ្នេរសមុទ្រនៅកណ្តាលទីក្រុង Quy Nhon គឺជាឆ្នេរសាធារណៈដែលប្រជាជនមូលដ្ឋាន និងភ្ញៀវទេសចរចូលចិត្ត (រូបថត៖ vnanet.vn)

នៅក្នុងព្រឹត្តិការណ៍នេះ ទីក្រុង Quy Nhon ខេត្ត Gia Lai មានកិត្តិយសទទួលបានពានរង្វាន់ “ទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០២៦”។ នេះជាលើកទីបីហើយដែលទីក្រុងឆ្នេរសមុទ្រនេះទទួលបានកិត្តិនាមនេះ បន្ទាប់ពីការទទួលបានកិត្តិនាមនេះនៅឆ្នាំ២០២០ និងឆ្នាំ២០២៤។

ការរក្សាកិត្តិមានជា "ទីក្រុងទេសចរណ៍ស្អាតអាស៊ាន" មិនត្រឹមតែរួមចំណែកដល់ការបញ្ជាក់ពីកិត្យានុភាព និងរូបភាពរបស់ទីក្រុង Quy Nhon នៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើតកម្លាំងចលករដ៏សំខាន់សម្រាប់ខេត្ត Gia Lai ក្នុងការអភិវឌ្ឍគំរូទេសចរណ៍បៃតង មិនប៉ះពាល់ដល់បរិស្ថាន ដោយឆ្ពោះទៅគោលបំណងរៀបចំឆ្នាំទេសចរណ៍ជាតិ - Gia Lai 2026 ប្រកបដោយជោគជ័យ៕

បកប្រែដោយ Thanh Cong