តាមនោះ ក្រុមបេសកកម្មខេត្ត Gia Lai នឹងចូលរួមសកម្មភាពការបរទេសសំខាន់ៗ ដើម្បីផ្សព្វផ្សាយរូបភាពវប្បធម៌ និងទេសចរណ៍របស់ខេត្តនៅក្នុងវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ២០២៦ និងពិព័រណ៍ទេសចរណ៍អន្តរជាតិ Travex។

leftcenterrightdel
លោកស្រី Nguyen Thi Thanh Lich និងក្រុមបេសកកម្មខេត្ត Gia Lai ចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ២០២៦ និងពិព័រណ៍ទេសចរណ៍អន្តរជាតិ Travex នៅប្រទេសហ្វីលីពីន

ខេត្ត Gia Lai បានផ្តោតលើការបង្ហាញផលិតផលទេសចរណ៍ពិសេសៗ ដែលតភ្ជាប់ទៅនឹងអត្តសញ្ញាណវប្បធម៌ និងប្រព័ន្ធអេកូឡូស៊ីបៃតងប្រកបដោយចីរភាព ផ្សព្វផ្សាយប្រៀបខ្លាំងនៃវិស័យទេសចរណ៍របស់ខេត្ត Gia Lai ដែលទាក់ទាញចំណាប់អារម្មណ៍នៃធុរកិច្ច និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដែលចូលរួមក្នុងពិព័រណ៍។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំក្រុមបេសកកម្មនឹងជួបធ្វើការជាមួយតំណាងមកពី CNN និង Agoda ដើម្បីពិភាក្សាអំពីការជម្រុញការផ្សព្វផ្សាយឆ្នាំទេសចរណ៍ជាតិ-ខេត្ត Gia Lai ឆ្នាំ២០២៦ នៅលើឆាកអន្តរជាតិ និងចូលរួមសិក្ខាសាលា សន្និសីទសារព័ត៌មាននានារបស់ស្ថាប័នទេសចរណ៍ជាតិ (NTO) របស់ប្រទេសឥណ្ឌូនេស៊ី ថៃ សិង្ហបុរី និងម៉ាឡេស៊ី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រីកបណ្តាញដៃគូទេសចរណ៍អន្តរជាតិ។

តាមរយៈសកម្មភាពនៅ ATF ២០២៦ ខេត្ត Gia Lai បានបញ្ជូនសារអំពីគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិ។ នេះក៏ជាការអញ្ជើញមិត្តភក្តិនៅក្នុងតំបន់ ឆ្ពោះទៅរកឆ្នាំទេសចរណ៍ជាតិ ២០២៦ ដែលខេត្ត Gia Lai មានកិត្តិយសធ្វើជាម្ចាស់ផ្ទះ៕

បកប្រែដោយ Thuy Anh