វៀតណាមដាក់គោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់នៅឆ្នាំ ២០២៦
កប.អនឡាញ - ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ គណៈប្រតិភូនៃនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) នឹងចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ ២០២៦ និងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញាទេសចរណ៍ជាតិ ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ និងឆ្ពោះទៅគោលបំណងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់នៅឆ្នាំ ២០២៦។
ក្រោមប្រធានបទ "រួមគ្នាបង្កើតអនាគតនៃវិស័យទេសចរណ៍" វេទិកាទេសចរណ៍អាស៊ានគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ដែលប្រទេសជាសមាជិកជាម្ចាស់ផ្ទះប្តូរវេនគ្នា។
    |
 |
|
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាទីលាន Ba Dinh (ហាណូយ) (រូបថត៖ vov.vn) |
យោងតាមផែនការ ក្រៅពីពិធីបើក និងបិទ នៅ ATF ឆ្នាំ ២០២៦ នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន+៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា; កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ី; កិច្ចប្រជុំទីភ្នាក់ងារទេសចរណ៍ជាតិអាស៊ាន; កិច្ចប្រជុំនៃទីភ្នាក់ងារទេសចរណ៍ជាតិអាស៊ាន+៣; ពិធីប្រគល់រង្វាន់ទេសចរណ៍អាស៊ាន; សន្និសីទកាសែតរបស់រដ្ឋមន្ត្រីទេសចរណ៍ និងព្រឹត្តិការណ៍ផ្សេងមួយចំនួន។
ក្នុងក្របខ័ណ្ឌនៃ ATF ២០២៦ ពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX គឺជាចំណុចលេចធ្លោមួយ ដែលទាក់ទាញការចូលរួមពីដៃគូ អង្គភាពអាជីវកម្ម និងភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់។ វៀតណាមបានចូលរួមជាមួយស្តង់ផ្សព្វផ្សាយពាណិជ្ជសញ្ញាទេសចរណ៍ជាតិ “វៀតណាម - Timeless Charm” ដោយបង្ហាញគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ដែលសក្តិសមចំណង់ចំណូលចិត្តនៃទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗ៕
បកប្រែដោយ Thanh Cong