leftcenterrightdel
ភាគីទាំងពីរសម្តែងនូវបំណងប្រាថ្នាចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពនានានាពេលខាងមុខ (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំបញ្ជាការយោធានៃខេត្តទាំងបីរបស់ឡាវ និងកងទ័ពការពារព្រំដែនខេត្ត Quang Tri បានឲ្យដឹងថា នៅឆ្នាំ២០២៥ កងកម្លាំងទាំងឡាយបានសហការយ៉ាងជិតស្និទ្ធក្នុងការយាមល្បាត ការគ្រប់គ្រងច្រកព្រំដែន ខ្សែព្រំដែន និងបង្គោលព្រំដែនជាតិ ហើយបានផ្លាស់ប្តូរព័ត៌មាន និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមចំណែកដល់ការរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងគ្រប់គ្រង ការពារអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែនយ៉ាងរឹងមាំ។

ភាគីទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខ កិច្ចសហការរវាងអង្គភាពទាំងឡាយនឹងត្រូវបានពង្រឹង ដើម្បីរួមចំណែកដល់ការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព៕

បកប្រែដោយ Thuy Anh