ពិធីទទួលស្វាគមន៍នាវាលេខ១៧ ត្រូវបានធ្វើឡើងនៅកំពង់ផែទ័ពជើងទឹក Lumut ក្រោមអធិបតីភាពរបស់លោកវរសេនីយ៍ឯក Murthi Subromoniam ប្រធានការិយាល័យប្រយុទ្ធ កងនាវាចរខាងលិច កងទ័ពជើងទឹកភូមិន្ទម៉ាឡេស៊ី។

leftcenterrightdel
នាយទាហានកងទ័ពជើងទឹកម៉ាឡេស៊ីទទួលស្វាគមន៍ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាម

បន្ទាប់ពីពិធីទទួលស្វាគមន៍ ក្រុមបេសកកម្មកងនាវាចរខាងលិច កងទ័ពជើងទឹកភូមិន្ទម៉ាឡេស៊ី បានទៅទស្សនានាវាលេខ១៧ ហើយនាយទាហាននៃកងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានពិភាក្សាអំពីការរៀបចំសកម្មភាពនានាសម្រាប់ក្រុមបេសកកម្មក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។

តាមនោះ ក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាមនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃកងនាវាចរខាងលិច និងមូលដ្ឋានកងទ័ពជើងទឹក Lumut; ទៅទស្សនានៅនាវានៃភាគីទាំងពីរ; ចូលរួមក្នុងការប្រកួតកីឡា និងទស្សនារមណីយដ្ឋានជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី។

សកម្មភាពទាំងនេះមានគោលបំណងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹក និងកងទ័ពនៃប្រទេសវៀតណាម និងម៉ាឡេស៊ី ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួម៕

បកប្រែដោយ Thanh Cong