យោងតាមផែនការ ក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាមនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃកងនាវាចរខាងលិច និងមូលដ្ឋានទ័ពជើងទឹក Lumut នៃកងទ័ពជើងទឹកភូមិន្ទម៉ាឡេស៊ី; រៀបចំពិធីជប់លៀងនៅលើនាវាលេខ ១៧; ចូលរួមការប្រកួតកីឡា និងទៅទស្សនារមនីដ្ឋានមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ី។

leftcenterrightdel
នាវាលេខ ១៧ និងក្រុមបេសកកម្មចេញដំណើរទៅបំពេញភារកិច្ច

ក្នុងក្រខ័ណ្ឌនៃការចូលរួមក្នុងហាត់សម MILAN 2026 នៅ Visakhapatnam (ឥណ្ឌា) នាវាលេខ ១៧ និងក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាមនឹងចូលរួមសកម្មភាពនានាដូចជា៖ ក្បួនដង្ហែកងទ័ពជើងទឹកអន្តរជាតិ; ការផ្លាស់ប្តូរវប្បធម៌; ពិធីបើកហាត់សម MILAN 2026; សិក្ខាសាលាបង្កើតផែនការធ្វើដំណើរនៅសមុទ្រ; ការផ្លាស់ប្តូរវិជ្ជាជីវៈ; ក្បួនដង្ហែរតាមដងផ្លូវ។ល។

ការចូលរួមហាត់សម MILAN នៅប្រទេសឥណ្ឌា និងការចូលរួមសកម្មភាពនានាជាមួយកងទ័ពជើងទឹកភូមិន្ទម៉ាឡេស៊ី មានគោលបំណងលើកកម្ពស់សមត្ថភាពសហការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខនៅដែនសមុទ្រ ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើកកម្ពស់ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព និងកងទ័ពជើងទឹកនៃបណ្ដាប្រទេស ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh