តំណាងមន្ទីរការបរទេសទីក្រុង Da Nang បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ២ បញ្ជាការដ្ឋានយោធាទីក្រុង Da Nang និងនាយកដ្ឋានទាក់ទងបរទេស (ក្រសួងការពារប្រទេសវៀតណាម) បានទទួលស្វាគមន៍នាវានៅកំពង់ផែ Tien Sa។

leftcenterrightdel
 
leftcenterrightdel
ពិធីទទួលស្វាគមន៍នាវាល្បាត Akitsushima របស់កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន នៅកំពង់ផែ Tien Sa

ក្នុងដំណើរទស្សនកិច្ចនេះ មេបញ្ជាការនាវាកងកម្លាំងការពារឆ្នេរសមុទ្រជប៉ុននឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២ ស្ថានអគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុង Da Nang និងមជ្ឈមណ្ឌលសហការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រតំបន់លេខ២។ នាយទាហាន និងនាវិកនៃនាវាក៏ទៅទស្សនាដើម្បីស្វែងយល់អំពីវប្បធម៌នៅមូលដ្ឋានផងដែរ។

ដំណើរទស្សនកិច្ចរបស់នាវាកងកម្លាំងការពារឆ្នេរសមុទ្រជប៉ុនលើកនេះ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ស្របតាមគោលនយោបាយជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងជប៉ុន ដែលត្រូវបានលើកតម្កើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣៕

បកប្រែដោយ Thanh Cong