leftcenterrightdel
លោក ហ៊ីម រស្មី  នាយកប្រតិបត្តិមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់

មហាសន្និបាតបក្ស លើកទី១៤ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា នៅទីក្រុងហាណូយ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ មានអត្ថន័យជាការសម្រេចចិត្តចំពោះអនាគតនៃការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី។

ដោយតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេសជិតខាង អ្នកស្រាវជ្រាវកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាម ចាប់ពីការបង្កើតរហូតដល់បច្ចុប្បន្នក្នុងការកសាង និងការពារប្រទេស ជាពិសេសសមត្ថភាពសម្របខ្លួន និងផ្លាស់ប្តូរថ្មីដោយខ្លួនឯងដ៏ខ្លាំងក្លា។

ដោយធ្វើអត្ថាធិប្បាយលើបរិបទតំបន់ និងអន្តរជាតិមុនមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក ហ៊ីម រស្មី  នាយកប្រតិបត្តិមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់បានវាយតម្លៃថា ស្ថានភាពបច្ចុប្បន្នកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរជាច្រើនដែលមិនអាចទាយទុកជាមុនបានទាក់ទងនឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមមហាអំណាចធំៗ ដែលមានគោលបំណងបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលជះឥទ្ធិពលយ៉ាងទូលំទូលាយដល់គោលការណ៍ និងច្បាប់អន្តរជាតិ។

លើសពីនេះ ការធ្លាក់ចុះប្រសិទ្ធភាពនៃសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែក​លើច្បាប់នោះ​ក៏ជាស្ថានភាពដ៏គួរឱ្យព្រួយបារម្ភផងដែរ។ យោងតាមអ្នកស្រាវជ្រាវកម្ពុជាហ៊ីម រស្មី និន្នាការនៃការប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់កម្លាំងក្នុងការដោះស្រាយជម្លោះរវាងប្រទេសនានាកំពុងកើនឡើង។

ទាក់ទងនឹងស្ថានភាពនៅអាស៊ីអាគ្នេយ៍ នាយកប្រតិបត្តិមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ បានថ្លែងថា ប្រទេសជាសមាជិកអាស៊ានត្រូវពង្រឹងទំនុកចិត្ត ផ្លាស់ប្តូរព័ត៌មានជាប្រចាំ និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខជាតិ និងរក្សាសន្តិភាពនៅចំពោះមុខសម្ពាធពីខាងក្រៅ ដោយមិនជាប់ពាក់ព័ន្ធនឹងជម្លោះ ជាពិសេសជម្លោះយោធាជាមួយមហាអំណាច ឬប្រទេសជិតខាង។

អ្នកស្រាវជ្រាវកម្ពុជា ហ៊ីម រស្មី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជា ដែលជាលទ្ធផលកើតចេញពីការប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្នុងការរួមរស់ដោយសន្តិភាព និងសហការគ្នាដើម្បីការអភិវឌ្ឍទៅវិញទៅមក ដោយចាត់ទុកថានេះជាភាពចាំបាច់ដែលបម្រើដល់បុព្វហេតុនៃការកសាង និងការពារជាតិ។

អ្នកស្រាវជ្រាវកម្ពុជាកត់សម្គាល់ថា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៅក្នុងស្ថានភាពសកល និងតំបន់ បានប៉ះពាល់ដោយផ្ទាល់ដល់ទាំងវៀតណាម និងកម្ពុជា ដែលបង្កើតតម្រូវការបន្ទាន់ក្នុងការពង្រឹង និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។ វៀតណាម និងកម្ពុជា ត្រូវមានភាពប៉ិនប្រសប់ក្នុងការធ្វើឱ្យមានតុល្យភាពផលប្រយោជន៍ជាតិ និងទំនាក់ទំនងទ្វេភាគី បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមរួមដោយសន្តិវិធី។ ទំនុកចិត្តនយោបាយ និងយល់ដឹងគ្នាទៅវិញទៅមក គឺជាមូលដ្ឋានស្នូលនៃទំនាក់ទំនងនេះ។

ដោយមានបទពិសោធន៍ស្រាវជ្រាវជាច្រើនឆ្នាំលើស្ថានភាពតំបន់ និងមានមនោសញ្ចេតនាល្អចំពោះវៀតណាមនោះ អ្នកស្រាវជ្រាវ ហ៊ីម រស្មី បានស្នើអនុសាសន៍ជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ បន្ទាប់ពីមហាសន្និបាតបក្ស លើកទី ១៥ ដូចជាការពង្រឹងយន្តការពិគ្រោះយោបល់ និងសម្របសម្រួលជាយុទ្ធសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោះស្រាយបញ្ហាតាមរយៈការសន្ទនាដោយសន្តិវិធី គ្រប់គ្រងស្ថានភាពប្រកបដោយប្រសិទ្ធភាព រួមទាំងការបង្កើត «ក្រុមការងារចម្រុះពិសេស» ស្តីពីការទូត ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច...

នាយកប្រតិបត្តិមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ ជឿជាក់ថា មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនឹងជួយតម្រង់ទិសសម្រាប់ការអភិវឌ្ឍរបស់​ប្រទេសជាតិនាពេលអនាគតនៃប្រទេសវៀតណាម ខណៈពេលដែលក៏លើកកម្ពស់សាមគ្គីភាព និងមិត្តភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសកម្ពុជាផងដែរ៕

បកប្រែដោយ Thanh Cong