នៅមជ្ឈមណ្ឌលក្លែងធ្វើ Tangkas DCFF ក្រុមបេសកកម្មនៃកងទ័ពជើងទឹកវៀតណាមត្រូវបាននាយទាហានកងទ័ពជើងទឹកម៉ាឡេស៊ីឧទ្ទេសនាមអំពីឧបករណ៍ សព្វវុធទំនើប ដែលបំរើការហ្វឹកហ្វឺនតាមសមុទ្រ ការបង្ការអគ្គីភ័យ បង្ការការផ្ទុះ និងបង្ការការលិចនាវា។

តាមរយៈការផ្លាស់ប្ដូរយោបល់ កងទ័ពជើងទឹកប្រជាជនវៀតណាមបានវាយតម្លៃខ្ពស់ចំពោះវិជ្ជាជីវៈ និងវិទ្យាសាស្ត្រក្នុងការរៀបចំការហ្វឹកហ្វឺន ក៏ដូចជាការអនុវត្តបច្ចេកវិទ្យារបស់កងទ័ពជើងទឹកម៉ាឡេស៊ី។ ព្រមទាំងចាត់ទុកនេះជាបទពិសោធន៍ដ៏មានតម្លៃអាចសិក្សាស្រាវជ្រាវក្នុងដំណើរការលើកកម្ពស់គុណភាពហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃនាវាលេខ ១៧ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងនាយទាហាន នាវិកនៃនាវាលេខ ២៥ នៃកងនាវាចរខាងលិច កងទ័ពជើងទឹកម៉ាឡេស៊ី

នារសៀលថ្ងៃដដែល កម្មាភិបាលនិងយុទ្ធជននៃនាវាលេខ ១៧  កងទ័ពជើងទឹកប្រជាជនវៀតណាម កម្មាភិបាល និងនាវិកនៃនាវាលេខ ២៥ នៃកងនាវាចរខាងលិច កងទ័ពជើងទឹកម៉ាឡេស៊ី បានអញ្ជើញទៅទស្សនានាវារបស់គ្នាទៅវិញទៅមក។

ភាគីទាំងពីរបានឧទ្ទេសនាមនូវបច្ចេកទេសប្រើប្រាស់នាវា ការថែទាំអាវុធ និងឧបករណ៍បច្ចេកទេស ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ក្នុងការហ្វឹកហ្វឺនប្រើប្រាស់ឧបករណ៍ថ្មី និងអាវុធទំនើបៗ និងការអនុវត្ដភារកិច្ចតាមសមុទ្រក្នុងរយៈពេលច្រើនថ្ងៃ។ ការផ្លាស់ប្តូរនិងបំពេញទស្សនកិច្ចរវាងអង្គភាពនានារួមចំណែកដល់ការបង្កើនការយល់ដឹង ការជឿទុកចិត្ត រិតបន្ដឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដោយហេតុនេះលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់៕

បកប្រែដោយ Pham Diep