ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោក To Lam អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
កប.អនឡាញ - បន្ទាប់ពីបានមកដល់រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោក To Lam អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅព្រះបរមរាជវាំង។ អញ្ជើញចូលរួមពិធីនេះមាន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។