leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ vov.vn)

គណៈប្រតិភូរួមមាន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងសមាជិកការិយាល័យនយោបាយ៖ Tran Thanh Man ប្រធានរដ្ឋសភា; Le Minh Hung លេខាមជ្ឈិមបក្ស និងជាប្រធានគណៈចាត់តាំង​មជ្ឈិមបក្ស; លោកស្រី Bui Thi Minh Hoai លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; លោកនាយឧត្តមសេនីយ៍ Phan Van Giang អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាល; លោក Trinh Van Quyet  លេខាមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្ស; លោក Tran Sy Thanh  លេខាមជ្ឈិមបក្ស និងជាប្រធានត្រួតពិនិត្យមជ្ឈិមបក្ស; លោក Pham Gia Tuc  លេខាមជ្ឈិមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្ស; លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស។

អញ្ជើញចូលរួមគណៈប្រតិភូក៏មាន លោក To An Xo ជំនួយការអគ្គលេខាបក្ស ទទួលបន្ទុកខុទ្ទកាល័យអគ្គលេខាបក្ស និងលោក Nguyen Minh Vu  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា៕

បកប្រែដោយ Duy Hoan