លោកឧត្តមនាវីត្រី Ahmad Sapuan Fathi bin Hj Muhammad មេបញ្ជាការរងកងនាវាខាងលិច បានធ្វើជាអធិបតីក្នុងពិធីទទួលគណៈប្រតិភូ។

leftcenterrightdel
គណៈប្រតិភូកងទ័ពជើងទឹកវៀតណាម ជួបសម្តែងការគួរសមជាមួយមេបញ្ជាការកងនាវាខាងលិច កងទ័ពជើងទឹកម៉ាឡេស៊ី

នៅក្នុងជំនួប លោកវរនាវីឯក Le Dinh Nghi បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងនាវាខាងលិចដែលបានគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដំណើរទស្សនកិច្ចរបស់នាវាលេខ ១៧។ លោកវរនាវីឯក Le Dinh Nghi បានសម្តែងក្តីសង្ឃឹម និងទំនុកចិត្តថា សកម្មភាពផ្លាស់ប្តូរក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះនឹងបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ វៀតណាម-ម៉ាឡេស៊ី រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងប្រកបដោយចីរភាពថែមទៀត។

leftcenterrightdel
លោកឧត្តមនាវីត្រី Ahmad Sapuan Fathi bin Hj Muhammad ផ្តល់វត្ថុអនុស្សាវរីយ៍ដល់លោកវរនាវីឯក Le Dinh Nghi

ក្នុងឱកាសស្វាគមន៍នាវាលេខ ១៧ និងគណៈប្រតិភូកងទ័ពជើងទឹកវៀតណាមមកកាន់មូលដ្ឋានកងទ័ពជើងទឹក Lumut លោកឧត្តមនាវីត្រី Ahmad Sapuan Fathi bin Hj Muhammad បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ព្រមទាំងសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនសកម្មភាពផ្លាស់ប្តូរ និងសម្របសម្រួលបន្ថែមទៀត។

នាថ្ងៃដដែល គណៈប្រតិភូកងទ័ពជើងទឹកវៀតណាមបានប្រកួតបាល់ទះជាមិត្តភាពជាមួយនាយទាហាន និងនាវិកនៃមូលដ្ឋានកងទ័ពជើងទឹក Lumut។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ កម្មាភិបាល និងយុទ្ធជននៃនាវាលេខ ១៧ និងគណៈប្រតិភូវៀតណាមបានទៅទស្សនារម្មណីយដ្ឋានមួយចំនួននៅក្នុងតំបន់៕

បកប្រែដោយ Huyen Trang