leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Mazen Turki El Qadi ប្រធានសភាជាន់ទាប Jordan (រូបថត៖ VNA)

លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា  Jordan និងវៀតណាមកំពុងស្ថិតក្នុងពេលវេលាដ៏សំខាន់មួយនៃកសាងយុគសម័យអភិវឌ្ឍថ្មី និងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហារួមរបស់សហគមន៍អន្តរជាតិ។ ក្នុងស្មារតីនោះ លោកអគ្គលេខាបក្សបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយ Jordan។

លោក Mazen Turki El Qadi បានថ្លែងថា Jordan ចង់សហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍នៅក្នុងវិស័យដែលវៀតណាមមានចំណុចខ្លាំង ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងបច្ចេកវិទ្យាថ្មីៗ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Mazen Turki El Qadi ប្រធានសភាជាន់ទាប Jordan (រូបថត៖ VNA)

លោក To Lam អគ្គលេខាបក្ស និងលោក Mazen Turki El Qadi បានឯកភាពគ្នាថា ប្រទេសទាំងពីរត្រូវក្លាយជាដៃគូជឿទុកចិត្តឈានមុខគេរបស់គ្នានៅក្នុងតំបន់នីមួយៗ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ចជាដើម។

ភាគីទាំងពីរក៏បានឯកភាពសហការគ្នាដើម្បីរួមចំណែកជាក់ស្តែង និងមានប្រសិទ្ធភាពចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព ដោះស្រាយជម្លោះ និងការកសាងឡើងវិញនៅក្នុងតំបន់ រួមទាំងការចូលរួមយ៉ាងសកម្មនៅក្នុងក្រុមប្រឹក្សាសន្តិភាពដែលមានគោលបំណងបញ្ចប់ជម្លោះនៅតំបន់ Gaza ដែលទាំងប្រទេសវៀតណាម និង Jordan ជាសមាជិក៕

បកប្រែដោយ Duy Hoan