បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នៅរសៀលថ្ងៃទី ២ ខែកុម្ភៈនៅទីក្រុងហាណូយ លោក Tran Thanh Man ប្រធានរដ្ឋសភាបានជួបពិភាក្សាជាមួយលោក Mazen Turki El Qadi ប្រធានសភាជាន់ទាបហ្ស៊កដានី។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Mazen Turki El Qadi ប្រធានសភាជាន់ទាបហ្ស៊កដានី

នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងទំនាក់ទំនងនយោបាយ និងការទូត ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើកកម្ពស់វត្តមាន និងការគាំទ្រប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ រួមទាំងការបើកស្ថាប័នតំណាងអចិន្ត្រៃយ៍នៅក្នុងប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាពលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងមជ្ឈិមបូព៌ា រវាងហ្ស៊កដានី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរវាងតំបន់ទាំងពីរ ដោយសម្របសម្រួលទស្សនៈ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ស្តីពីកិច្ចសហប្រតិបត្តិការសភា លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Mazen Turki Al-Kadi ប្រធានសភាជាន់ទាបហ្ស៊កដានី បានឯកភាពពង្រឹងការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសភា រួមទាំងការស្រាវជ្រាវពីការបង្កើតក្រុមសមាជិកសភាមិត្តភាព។ ភាគីទាំងពីរបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាពហុភាគីដូចជាសហភាពអន្តរសភាពិភពលោក (IPU) ក្រុមប្រឹក្សាសភាអាស៊ី (APA) ដោយចូលរួមចំណែកសំឡេងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ទាប់ពីកិច្ចពិភាក្សា លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Mazen Turki Al-Kadi ប្រធានសភាជាន់ទាបហ្ស៊កដានី បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាបហ្ស៊កដានី ដោយបង្កើតក្របខ័ណ្ឌមួយដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang