នាថ្ងៃទី ៣១ ខែមករា នៅខេត្ត Dong Thap លោក Tran Thanh Man ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ រួម ជាមួយគណៈប្រតិភូឃ្លាំមើលតាមដាន បានធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត Dong Thap ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។
មានប្រសាសន៍ក្នុងឱកាសនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Dong Thap បន្តពិនិត្យ ធ្វើបច្ចុប្បន្នភាព និងបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្វើការ ឬសិក្សានៅឆ្ងាយពីផ្ទះ ជនពិការ និងមនុស្សចាស់...។ យកចិត្តទុកដាក់ចំពោះតំបន់ដែលមានលក្ខណៈជាក់លាក់។ បិទផ្សាយបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងជីវប្រវត្តិសង្ខេបរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ដោយធានាវិទ្យាសាស្ត្រ ពេញលេញ និងត្រឹមត្រូវ។
លើសពីនេះ ខេត្ត Dong Thap ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មាន បង្កើនការយល់ដឹង និងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតក្នុងការចូលរួមការបោះឆ្នោត និងលើកទឹកចិត្តឱ្យអ្នកបោះឆ្នោតទៅបោះឆ្នោតឲ្យបានគ្រាប់គ្រាន់។ អនុវត្តយ៉ាងហ្មត់ចត់នូវការណែនាំសំខាន់ៗរបស់លោក To Lam អគ្គលេខាបក្ស នៅក្នុងសន្និសីទជាតិស្តីពីការអនុវត្តការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០២៣ ដោយធានាថាការបោះឆ្នោតមានលក្ខណៈប្រជាធិបតេយ្យ ស្របច្បាប់ មានសុវត្ថិភាព សន្សំសំចៃ និងជ្រើសរើសបុគ្គលឆ្នើមដែលមានគុណធម៌ និងទេពកោសល្យ សក្តិសមតំណាងឱ្យឆន្ទៈ សេចក្តីប្រាថ្នា និងសិទ្ធិជាម្ចាស់របស់ប្រជាជននៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។
គូររំលឹកថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៦ លោក Tran Thanh Man ប្រធានរដ្ឋសភា បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ ប្រជាជនដែលមានស្ថានភាពលំបាក និងកម្មាភិបាលយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត នៅទីស្នាក់ការឃុំ Ba Sao ព្រមទាំងបានអញ្ជើញដាក់កម្រងផ្កា និងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធ លោក Nguyen Sinh Sac ក្នុង សង្កាត់ Cao Lanh ខេត្ត Dong Thap៕
បកប្រែដោយ Duy Hoan
Type the code from the image