នាថ្ងៃទី ៣០ ខែមករា លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី  បានបញ្ចប់ដំណើរទស្សនកិច្ចការងារនៅប្រទេសស្វីស (ថ្ងៃទី ២៩-៣០ ខែមករា)។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Nguyen Hoa Binh  បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក Guy Parmelin  ប្រធានាធិបតីស្វីស និង លោក Pierre-André Page  ប្រធានសភាតំណាងរាស្រ្តស្វីស ព្រមទាំងបានជួបជាមួយថ្នាក់ដឹកនាំនៃធនាគារស្វីសជាច្រើន ថ្នាក់ដឹកនាំ និងសមាជិកនៃសហព័ន្ធធុរកិច្ចស្វីស សមាគមធុរកិច្ចស្វីសសកល និងឧស្សាហកម្មស្វីស។

leftcenterrightdel
លោក Nguyen Hoa Binh  អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក Guy Parmelin  ប្រធានាធិបតីស្វីស

ក្នុងជំនួបទាំងឡាយ ភាគីទាំងពីរបានពិភាក្សាលើវិធានការជាច្រើនដើម្បីនាំទំនាក់ទំនងទ្វេភាគីទៅកាន់ជំពូកថ្មី មានប្រសិទ្ធភាព និងមានភាពជាក់ស្តែងជាងមុន ជាពិសេសការពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រួមទាំងគណៈប្រតិភូកម្រិតខ្ពស់ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុ។ ស្វីសកំពុងពិចារណាលើការបង្កើតក្រុមសមាជិកមិត្តភាពសភាជាមួយវៀតណាមឱ្យបានឆាប់។ ហើយបានសង្កត់ធ្ងន់ថា វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្វីស និងប្រទេសជាសមាជិកផ្សេងទៀតនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឆ្នាំ ២០២៦ ឆាប់ៗនេះ ដើម្បីបំពេញតាមសេចក្តីប្រាថ្នារបស់អង្គភាពអាជីវកម្មនៅភាគីទាំងពីរ។

leftcenterrightdel
លោក Nguyen Hoa Binh ជួបធ្វើការជាមួយថ្នាក់ដឹកនាំធនាគារ Sygnum

ដៃគូស្វីសបានវាយតម្លៃថា ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងបង្កើតកម្លាំងចលករបន្ថែមទៀតដើម្បីទាក់ទាញវិនិយោគិនឱ្យធ្វើអាជីវកម្មនៅវៀតណាម។ អង្គភាពអាជីវកម្មស្វីសបានបញ្ជាក់ថានឹងបន្តពង្រីកប្រតិបត្តិការ ឬធ្វើការវិនិយោគថ្មី នៅក្នុងប្រទេសវៀតណាម រួមទាំងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងដាណាំង។

បកប្រែដោយ Duy Hoan