ថ្លែងនៅក្នុងពិធីនេះ លោក Le Ngoc Quang លេខាគណៈកម្មាធិការបក្សទីក្រុងដាណាំងបានអះអាងថា៖ គម្រោងមន្ទីរពេទ្យមិត្តភាពដាណាំង-សេកុង គឺជាសក្ខីភាពដ៏រស់រវើកនៃសាមគ្គីភាពពិសេស និងចំណងមិត្តភាពជិតស្និទ្ធរវាងមូលដ្ឋានទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរវៀតណាម និងឡាវនិយាយរួម។ គម្រោងនេះកំពុងត្រូវបានអនុវត្តជាមួយនឹងជំនួយឥតសំណងចំនួន ៦.៧ លានដុល្លារអាមេរិក ដែលទទួលបានហិរញ្ញប្បទានពីទីក្រុងដាណាំង សម្រាប់រយៈពេល ២០២៦-២០៣០។

leftcenterrightdel

ពិធីបើកការដ្ឋាន​សាងសង់មន្ទីរពេទ្យមិត្តភាពដាណាំង-សេកុង

យោងតាមលោកលេខាគណៈកម្មាធិការបក្សទីក្រុងដាណាំង គម្រោងនេះមិនមែនគ្រាន់តែជាមណ្ឌលសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេរំពឹងថានឹងក្លាយជានិមិត្តរូបថ្មីនៃចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងទីក្រុងដាណាំង និងសេកុងផងដែរ។ ក្នុងពេលជាមួយគ្នានេះ លោកបានសម្តែងទំនុកចិត្តថា អាជ្ញាធរខេត្តសេកុង នឹងដឹកនាំ គ្រប់គ្រង និងអនុវត្តគម្រោងនេះតាមគោលបំណង ដោយអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិរបស់ឡាវ និងធានាប្រសិទ្ធភាពរយៈពេលវែង។

ដោយសង្កត់ធ្ងន់លើទំនាក់ទំនងសហប្រតិបត្តិការ លោក Le Ngoc Quang បានអះអាងថា “ក្នុងកាលៈទេសៈណាក៏ដោយ ទីក្រុងដាណាំង និងសេកុង នឹងតែងតែប្រកៀកស្មាគ្នា រួបរួមគ្នាក្នុងការជំនះការលំបាកទាំងអស់ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ គម្រោងនេះមិនត្រឹមតែជាការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជាក់ស្តែងដល់ការថែទាំសុខភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅភាគខាងត្បូងប្រទេសឡាវ និងខេត្តសេកុងផងដែរ”។

leftcenterrightdel
លោក Le Ngoc Quang ប្រគល់អំណោយដល់អង្គភាពសង់សង

ថ្លែងនៅក្នុងពិធីនេះ លោក ប៊ុនឡៃ ប៊ុតធី លេខាគណៈកម្មាធិការបក្សខេត្តសេកុង បានសង្កត់ធ្ងន់ថា៖ គម្រោងមន្ទីរពេទ្យមិត្តភាពដាណាំង-សេកុង មានសារៈសំខាន់ជាពិសេសក្នុងការថែទាំសុខភាពសម្រាប់ប្រជាជន និងជាសក្ខីភាពច្បាស់លាស់នៃសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ។

ថ្នាក់ដឹកនាំខេត្តសេកុង សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាក់ស្តែង និងទាន់ពេលវេលាពីគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងដាណាំងកន្លងមក ជាពិសេសក្នុងវិស័យថែទាំសុខភាព។ ព្រមទាំងបានសន្យាថានឹងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់គម្រោងនេះដើម្បីអនុវត្តទៅតាមកាលវិភាគ ដោយធានាបាននូវគុណភាព និងប្រសិទ្ធភាពនៅពេលដែលដំណើរការ។

ពិធីបើកការដ្ឋានសាងសង់គម្រោងមន្ទីរពេទ្យមិត្តភាពដាណាំង-សេកុងមិនត្រឹមតែជាជំហានថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋនាទាំងពីរប៉ុណ្ណោះទេ ថែមទាំងពង្រឹង និងពង្រីកបន្ថែមទៀតនូវមិត្តភាពពិសេសរវាងវៀតណាម និងឡាវនៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍនេះ។

បកប្រែដោយ Duy Hoan