លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំនៅកិច្ចប្រជុំ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម លោក To Lam អគ្គលេខាបក្ស បានយល់ស្របនឹងខ្លឹមសារនៃកម្មវិធីសកម្មភាព គោលដៅ ភារកិច្ច និងកម្មវិធីជាក់លាក់នានា។ លោកអគ្គលេខាបក្ស បានចាត់តាំងឲ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ដឹកនាំស្ថាប័នពាក់ព័ន្ធទទួលយមតិយោបល់របស់ប្រតិភូ និងគណៈកម្មាធិការបក្សយោធាមជ្ឈិមក្នុងកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ហើយដាក់ជូនលេខារងគណៈកម្មាធិការបក្សយោធាមជ្ឈិម ចុះហត្ថលេខា និងចេញផ្សាយមុនពេលអនុវត្ត៕

បកប្រែដោយ Thanh Cong