ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Nguyen Manh Cuong បានជួបជាមួយលោក Vilay Lakhamphong សមាជិកការិយាល័យនយោបាយ និងជាលេខាប្រចាំ​ការ​នៃគណៈលេខាមជ្ឈិម​បក្សប្រជាជនបដិវត្តន៍ឡាវ; លោកស្រី Sisay Leudetmounsone សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមបក្ស​; លោក Bounleua Phandanouvong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងការបរទេសមជ្ឈិមបក្ស; និងលោក Thongsavanh Phomvihane សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ។

leftcenterrightdel
លោក Nguyen Manh Cuong ជួបជាមួយលោក Vilay Lakhamphong

នៅក្នុងជំនួបទាំងនេះ លោក Nguyen Manh Cuong បានពាំនាំនូវពាក្សជូនពរឆ្នាំថ្មីពីថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋវៀតណាម ជូនចំពោះថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងប្រជាជនឡាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិឡាវ។ លោកអនុរដ្ឋមន្ត្រីបានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗដែលប្រទេសឡាវសម្រេចបាន នៅពេលន្លងមកនេះ។

លោក Nguyen Manh Cuong បានបញ្ជាក់ថា ក្រសួងការបរទេសវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈទាក់ទងបរទេសមជ្ឈិមបក្ស និងក្រសួងការបរទេសឡាវ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ និងកិច្ចសន្យា រវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ ដោយផ្តោតលើការអនុវត្តខ្លឹមសារ "ការតភ្ជាប់ជាយុទ្ធសាស្ត្រ" នាពេលខាងមុខ។

លោក Nguyen Manh Cuong បានបញ្ជាក់ថា ក្នុងបរិបទនៃស្ថានភាពសកលលោក និងតំបន់ដែលកំពុងមានភាពស្មុគស្មាញ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាក់ទងបរទេសនៃបក្សទាំងពីរគឺមានសារៈសំខាន់បំផុត រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើសេនាធិការ ធានាផលប្រយោជន៍ជាតិរបស់ប្រទេសនីមួយៗ និងពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។

leftcenterrightdel
លោក Nguyen Manh Cuong ជួបជាមួយលោកស្រី Sisay Leudetmounsone

ក្នុងជំនួបជាមួយលោក Nguyen Manh Cuong ថ្នាក់ដឹកនាំឡាវបានបញ្ជាក់ថា ឡាវតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម ហើយវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រដ៏ធំធេង និងស្មោះត្រង់ដែលវៀតណាមបានផ្តល់ដល់ប្រទេសឡាវ។ ភាគីទាំងពីរបានយល់ព្រមបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ និងប្រទេសទាំងពីរនាពេលកន្លងមក។ ភាគីទាំងពីរបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការអភិវឌ្ឍយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាពនូវទំនាក់ទំនងវៀតណាម-ឡាវ រួមចំណែកពង្រឹង និងពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវក្នុងដំណាក់កាលថ្មី៕

បកប្រែដោយ Thuy Anh