នៅក្នុងកិច្ចសន្ទនា លោក To Lam អគ្គលេខាបក្ស បានថ្លែងអំណរគុណចំពោះគណបក្ស PAP និងលោក Lawrence Wong អគ្គលេខាធិការផ្ទាល់ ដែលបានផ្ញើសារអបអរសាទរទៅកាន់មហាសន្និបាត និងថ្នាក់ដឹកនាំវៀតណាម។ លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងផ្តោតលើការពង្រឹងទំនុកចិត្តនយោបាយតាមរយៈការជួបជុំកម្រិតខ្ពស់ អនុវត្តកម្មវិធីសកម្មភាពដំណាក់កាល ២០២៥-២០៣០ និងបង្កើតយន្តការសន្ទនារវាងបក្សទាំងពីរយ៉ាងឆាប់ៗ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគលើវិស័យដូចជា បច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ការអភិវឌ្ឍ VSIP ២.០ និងការដោះដូរឥណទានកាបូន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស ក៏បានស្នើឲ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងគាំទ្រការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិវៀតណាម ពង្រីកការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ពង្រឹងតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធឆ្នាំ ២០២៧ នៅពេលដែល សិង្ហបុរីធ្វើជាប្រធានអាស៊ាន។

រីឯលោក Lawrence Wong អគ្គលេខាធិការ PAP នាយករដ្ឋមន្ត្រី សិង្ហបុរី បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងជូនពរលោក To Lam អគ្គលេខាបក្ស ដែលបន្តបានគណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ ជ្រើសតាំងសារជាថ្មីកាន់តំណែងជាអគ្គលេខាបក្ស។ លោក Lawrence Wong បានអះអាងថា សិង្ហបុរីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម និងត្រៀមខ្លួនជាស្រេចអនុវត្តរាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang