លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅដែលបង្ហាញ​ពីអាទិភាព  ការយកចិត្ដទុកដាក់យ៉ាងខ្លាំង មនោសញ្ចេតនា មិត្តភាពរបស់បក្ស រដ្ឋ និងប្រជាជនចិនចំពោះបក្ស រដ្ឋ និងប្រជាជន​វៀតណាម ក៏ដូចជាប្រពៃណី សាមគ្គីភាពជិតស្និទ្ធរវាងបក្សកុម្មុយនិស្តទាំងពីរ។

លោក To Lam អគ្គលេខាបក្ស វាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរនៃការសន្ទនាតាមទូរស័ព្ទជាមួយលោក Xi Jinping អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនបន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ដវៀតណាមទទួលបានជោគជ័យ ដែលបានបង្កើតការចាប់ផ្តើមដ៏ល្អសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរក្នុងអាណត្តិថ្មី និងយុគសម័យនៃការអភិវឌ្ឍថ្មី​របស់វៀតណាម។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទួលជួបលោក Liu Haixing (រូបថត៖ vnanet.vn)

លោក Liu Haixing បានពាំនាំនូវការផ្ដាំផ្ញើអបអរសាទរពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនទៅកាន់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត​ណាម។ លោកក៏បាននាំយកលិខិតអបអរសាទរពីលោក Xi Jinping អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនជូនដល់លោក To Lam ដែលបានជាប់ឆ្នោតជាអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមសាជាថ្មី។

លោក Liu Haixing សម្តែងការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស នឹងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ដនៃមហាសន្និបាតលើកទី១៤ និងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅក្នុងឱកាសរំលឹកខួប ១០០ ឆ្នាំនៃទិវាបង្កើតបក្ស និងសម្រេចបាននូវសមិទ្ធផលធំធេងកាន់តែច្រើនថែមទៀត និងឈានចូលយុគសម័យនៃការអភិវឌ្ឍថ្មីរបស់វៀតណាម។

ដោយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរលើគ្រប់ទិដ្ឋភាពក្នុងរយៈពេលកន្លងមក  លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងនិងផ្ដល់អាទិភាពចម្បងសម្រាប់ទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាមនិងចិន។ ត្រៀមខ្លួនជាស្រេចរួមជាមួយលោក Xi Jinping អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន និងថ្នាក់ដឹកនាំ​ចិនដទៃទៀត ដើម្បីបន្តដឹកនាំស្ថាប័នគ្រប់កម្រិតពូនជ្រំ និងពង្រឹងទំនាក់ទំនងវាងបក្សទាំងពីរ និងរដ្ឋទាំងពីរក្នុងយុគសម័យថ្មី។

បេសកជនពិសេសរបស់លោក Xi Jinping អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនបានបញ្ជាក់ថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយវៀតណាមក្នុងគោលនយោបាយការបរទេសជាប្រទេសជិតខាង ព្រម​ទាំងសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-វៀតណាម ក្រោមការតម្រង់ទិសយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ នឹង​ឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរ៕

បកប្រែដោយ Thanh Cong