ក្រុមហ៊ុន Alterno ដែលជាក្រុមហ៊ុនវៀតណាម បានវ៉ាដាច់បេក្ខជនជិត ៥០០ នាក់មកពី ៧៩ ប្រទេស ដោយជោគជ័យ ដើម្បីឈានដល់ចំណាត់ថ្នាក់កំពូលទាំង ១៥។ នេះក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ១០ ឆ្នាំនៃពានរង្វាន់ដ៏មានកិត្យានុភាពនេះ ដែលតំណាងវៀតណាមបានឈានដល់វគ្គផ្តាច់ព្រ័ត្រ។

leftcenterrightdel
លោក Nguyen Dac Thanh  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអាល្លឺម៉ង់ (ទីបីពីឆ្វេង) ថតរូបអនុស្សាវរីយ៍ជាមួយសហស្ថាបនិកពីរនាក់របស់ Alterno និងកម្មាភិបាលនៃស្ថានទូតវៀតណាម (រូបថត៖ Thu Hang/TTXVN)

ក្រុមប្រឹក្សាវិនិច្ឆ័យរួមមានអ្នកជំនាញឈានមុខគេលើពិភពលោកក្នុងវិស័យថាមពល បច្ចេកវិទ្យា និងអាជីវកម្ម បានជ្រើសរើសក្រុមហ៊ុនចំនួនប្រាំដែលមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបំផុតសម្រាប់ការធ្វើបរិវត្តកម្មថាមពលសកល ដើម្បីផ្តល់រង្វាន់ក្នុងប្រភេទចំនួនប្រាំ៖ ការសាងសង់និងសំណង់ ផ្លូវគមនាគមន៍និងការដឹកជញ្ជូន ការទទួលបានថាមពលដោយសមភាព ឧស្សាហកម្ម ថាមពលស្អាត និងការផ្ទុក។ Alterno គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំងបីនៅក្នុងប្រភេទថាមពលស្អាត និងការផ្ទុក។

យោងតាមគណៈកម្មការរៀបចំ ដំណោះស្រាយ ថ្ម (PIN) ខ្សាច់របស់ Alterno គឺជាប្រព័ន្ធផ្ទុកថាមពលដែលមានសុវត្ថិភាព និងមិនងាយឆេះ ដែលអាចផ្តល់កំដៅសម្រាប់ដំណើរការឧស្សាហកម្ម (ពី ៣០០°C ដល់ ៦០០°C)។ ជាពិសេស សម្ភារៈផ្សំទាំងនេះមានច្រើននៅក្នុងធម្មជាតិ និងអាចកែច្នៃឡើងវិញបានទាំងស្រុង៕

បកប្រែដោយ Duy Hoan