ក្នុងជំនួប លោក Julio Fuentes បានសង្កត់ធ្ងន់ថា ការពង្រីកទំនាក់ទំនងជាមួយតំបន់អាស៊ី គឺជាអាទិភាពយុទ្ធសាស្ត្រមួយរបស់អង្គការនេះ ក្នុងបរិបទនៃការបង្កើនសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មយ៉ាងខ្លាំង។

leftcenterrightdel
លោកស្រី Ngo Minh Nguyet និងលោក Julio Fuentes (រូបថត៖vnanet.vn)

លោកស្រី Ngo Minh Nguyet បានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាង CLATE និងអង្គការសហជីពវៀតណាម។ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃការបង្កើនការចែករំលែកបទពិសោធន៍ ព័ត៌មាន និងការរៀបចំសកម្មភាពរួមគ្នា។ ក្នុងនោះ CLATE បានណែនាំវេទិកាសិក្សា និងការពិភាក្សាដែលអង្គការនេះសហការរៀបចំជាមួយប្រទេសចិន និងឥណ្ឌា ហើយបង្ហាញពីបំណងប្រាថ្នាចង់រៀបចំសកម្មភាពផ្លាស់ប្តូរព័ត៌មានជាមួយវៀតណាម និងប្រទេសជាសមាជិកដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

បកប្រែដោយ Thuy Anh