leftcenterrightdel
ពានរង្វាន់ Traveller Review Awards ផ្តល់កិត្តិយសដល់ទីក្រុង Hoi An (ទីក្រុង Da Nang) ជាគោលដៅទេសចរណ៍ដ៏រាក់ទាក់បំផុតរបស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៦

ពានរង្វាន់ Traveller Review Awards ឆ្នាំ ២០២៦ បាន​លើកតម្កើងគោលដៅទេសចរណ៍ដ៏រួសរាយរាក់ទាក់បំផុតរបស់ប្រទេសវៀតណាម ឆ្លុះបញ្ចាំងពីនិន្នាការដែលភ្ញៀវទេសចចង់ទទួលបានពិសោធន៍ជាក់ស្តែង និងសេវាកម្មគួរឲ្យជឿទុកចិត្ត។

បញ្ជីនេះរួមមានគោលដៅទេសចរណ៍ល្អៗចំនួន ១០ ៖ Hoi An, Mai Chau, Cu Lao Thu, Ninh Binh, Ha Giang, Con Dao, Phong Nha, Da Lat, Phu Quoc និង Cao Bang។

បញ្ជីគោលដៅទេសចរណ៍ដែលរួសរាយរាក់ទាក់បំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២៦ ត្រូវបានកំណត់ដោយផ្អែកលើភាគរយនៃគ្រឹះស្ថានស្នាក់នៅដែលទទួលបានពានរង្វាន់ Traveller Review Awards ដោយផ្តល់កិត្តិយសដល់ទីកន្លែងដែលផ្តល់ជូននូវបទពិសោធន៍ពិតប្រាកដ ផ្ទាល់ខ្លួន និងបដិសណ្ឋារកិច្ចដ៏ល្អ ។ គោលដៅទេសចរណ៍គ្របដណ្តប់លើទ្វីបអឺរ៉ុប អាស៊ី អាមេរិក និងអាហ្វ្រិក ដែលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងសេវាកម្មដ៏យកចិត្តទុកដាក់ និងការស្វាគមន៍យ៉ាងកក់ក្តៅ។

បញ្ជីនេះរួមបញ្ចូលទាំងតំបន់ និងទីក្រុងតំណាងជាច្រើនដូចជា៖ Hidalgo (ម៉ិកស៊ិក) Navarra (អេស្ប៉ាញ) Phang Nga (ថៃ) Idaho (សហរដ្ឋអាមេរិក) Himachal Pradesh (ឥណ្ឌា) រួមជាមួយទីក្រុងដូចជា Montepulciano (អ៊ីតាលី) Takayama (ជប៉ុន) Harrogate (អង់គ្លេស) Swakopmund (ណាមីប៊ី)...

បកប្រែដោយ Duy Hoan