ក្នុងជំនួបតាមទូរស័ព្ទ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យប្រទេសទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យា កិច្ចព្រមព្រៀងដែលសម្រេចបាន ព្រមទាំងបញ្ចប់កម្មវិធីសកម្មភាពដើម្បីអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រក្នុងពេលឆាប់ៗនេះ ជាពិសេសនៅក្នុងវិស័យដែលមានឧត្តមភាពដូចជា៖ កិច្ចសហប្រតិបត្តិការវិនិយោគ ការរុករក និងចម្រាញ់ប្រេងនិងឧស្ម័ន ការលើកកម្ពស់ពាណិជ្ជកម្ម ការស្រាវជ្រាវលើការដាំដុះផលិតផលកសិកម្មវៀតណាមនៅអាល់ហ្សេរី កិច្ចសហប្រតិបត្តិការការពារជាតិ ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល...

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Algeria Sifi Ghrieb នាយករដ្ឋមន្ត្រីអាល់ហ្សេរី

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសម្តែងការព្រួយបារម្ភចំពោះការវិវត្តនៃជម្លោះនៅមជ្ឈិមបូព៌ា ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងររបស់វាទៅលើសេដ្ឋកិច្ចពិភពលោក រួមទាំងវៀតណាមផងដែរ។ ក្នុងស្មារតីសាមគ្គីភាពដើម្បីបង្កើតកម្លាំង កិច្ចសហប្រតិបត្តិការដើម្បីបង្កើតតម្លៃ ការសន្ទនាដើម្បីពង្រឹងទំនុកចិត្ត និងការអភិវឌ្ឍទៅវិញទៅមក លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើប្រទេសអាល់ហ្សេរីគាំទ្រវៀតណាមក្នុងការធានាសន្តិសុខថាមពលតាមរយៈការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិក្នុងបរិបទនៃការរំខានដល់ការផ្គត់ផ្គង់ និងសម្រាប់ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាជីវកម្មរុករក និងផលិតប្រេង និងឧស្ម័នជាតិវៀតណាម (PVEP) និងក្រុមហ៊ុនប្រេង និងឧស្ម័នជាតិអាល់ហ្សេរី (Sonatrach)។

ចំណែកលោក Algeria Sifi Ghrieb នាយករដ្ឋមន្ត្រីអាល់ហ្សេរី បានអះអាងថា ដោយផ្អែកលើចំណងមិត្តភាពប្រវត្តិសាស្ត្ររវាងប្រទេសជាមិត្តទាំងពីរ អាល់ហ្សេរីនឹងលើកកម្ពស់ការគាំទ្រដល់សន្តិសុខថាមពលរបស់វៀតណាម ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអនុវត្តយ៉ាងសកម្មនូវសមិទ្ធផលលេចធ្លោ និងជំហានសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសនៅក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម កសិកម្ម ថាមពល និងវប្បធម៌៕

បកប្រែដោយ Duy Hoan