នៅក្នុងជំនួបទាំងនេះ លោក Le Hoai Trung រដ្ឋមន្ត្រី បានជម្រាបជូនអំពីលទ្ធផលសំខាន់ៗនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម រួមទាំងការបោះឆ្នោតជ្រើសតាំងអគ្គលេខាបក្ស ការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១៤ និងគោលការណ៍ ការសម្រេចចិត្ត ទិសដៅធំៗ ភារកិច្ចសំខាន់ៗ និងសេចក្តីសម្រចចិត្តជាយុទ្ធសាស្ត្រ ដើម្បីកសាង និងអភិវឌ្ឍប្រទេសវៀតណាមក្នុងយុគសម័យថ្មី។

leftcenterrightdel
លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (រូបថត៖ ក្រសួងការបរទេស)

រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងអស់បានសម្តែងនូវទំនុកចិត្តថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស វៀតណាមនឹងសម្រេចបាននូវគោលដៅធំៗរបស់ខ្លួនប្រកបដោយជោគជ័យ៖ នៅឆ្នាំ២០៣០ ដែលជាខួបលើកទី ១០០ នៃការបង្កើតបក្ស វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលខ្ពស់-មធ្យម។ ហើយនៅឆ្នាំ ២០៤៥ ដែលជាខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ វៀតណាមនឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។

ក្នុងអំឡុងពេលនៃជំនួបទ្វេភាគី រដ្ឋមន្ត្រីទាំងឡាយក៏បានផ្លាស់ប្តូរអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅក្នុងតំបន់។ រដ្ឋមន្ត្រីទាំងឡាយបានសង្កត់ធ្ងន់លើការពង្រឹងសាមគ្គីភាព និងឯកភាពនៅក្នុងប្លុក និងតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងបញ្ហាក្នុងតំបន់ និងសកល។ រដ្ឋមន្ត្រីទាំងឡាយអំពាវនាវឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងយ៉ាងឆាប់រហ័ស៕

បកប្រែដោយ Huyen Trang