សមាគមខ្មែរ-វៀតណាមនៅកម្ពុជារៀបចំមហាសន្និបាតលើកទី ៤ ដោយជោគជ័យ
កប.អនឡាញ - នៅថ្ងៃទី៣០ ខែមករា សមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) បានរៀបចំមហាសន្និបាតលើកទី៤ (អាណត្តិ២០២៦-២០៣១) ជាមួយការប្តេជ្ញាចិត្តថា បន្តកិច្ចខិតខំប្រឹងប្រែងជាទីបង្អែកដ៏រឹងមាំសម្រាប់សហគមន៍វៀតណាមនៅកម្ពុជា។
មហាសន្និបាតលើកទី៤ មានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ព្រមទាំងប្រតិភូជិត១០០ នាក់ដែលតំណាងឱ្យសមាជិកទាំងអស់នៅខេត្ត និងក្រុងនៃកម្ពុជា។
    |
 |
|
មហាសន្និបាតលើកទី ៤ របស់សមាគមខ្មែរ-វៀតណាមនៅកម្ពុជា (រូបថត៖ nhandan.vn) |
វាយតំលៃពីលទ្ធផលការងារនៃអាណត្តិកន្លងមក លោក Sim Chy ប្រធាន KVA បានថ្លែងថា គណៈកម្មាធិការប្រតិបត្តិ នៃសមាគមបានរួបរួមគ្នា ជំនះរាល់ការលំបាក និងដឹកនាំសមាគមកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកដល់ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ដើមកំណើតវៀតណាមនៅកម្ពុជា។
នៅក្នុងមហាសន្និបាត ប្រតិភូមួយចំនួនបានផ្ដល់យោបល់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់សមាគម រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរបស់សហគមន៍ លើកកម្ពស់ទំនាក់ទំនង មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពរយៈពេលវែងរវាងវៀតណាម និងកម្ពុជា។
មហាសន្និបាតបានអនុម័តជាឯកច្ឆ័ន្ទនូវបញ្ជីឈ្មោះគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិ ២០២៦-២០៣១ ដែលមានសមាជិកចំនួន ១១១ រូប និងគណៈអចិន្ត្រៃយ៍នៃសមាគមដែលមានសមាជិកចំនួន ១១ រូប។ លោក Sim Chy ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសាជាថ្មី៕
បកប្រែដោយ Pham Diep