ក្នុងបរិយាកាសដ៏ឱឡារិក បក្ខជន និងកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានស្តាប់សុន្ទរកថារបស់ប្រតិភូ ដោយបង្ហាញពីជំនឿលើការដឹកនាំរបស់បក្សនៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ និងវិបុលភាពរបស់វៀតណាម។

leftcenterrightdel
បក្ខជននៃស្ថានទូត ទស្សនាពិធីបើកមហាសន្និបាតលើកទី ១៤ របស់បក្ស នៅស្ថានទូតវៀតណាមប្រចាំនៅភ្នំពេញ (រូបថត៖ vnanet.vn)

ក្នុងនាមជាបក្ខជន និងជាកម្មាភិបាលដែលកំពុងបំពេញភារកិច្ចនៅបរទេស លោក Nguyen Nguyen Dung លេខាទីមួយនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានសម្តែងនូវក្តីរីករាយដែលសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១៤ បានកំណត់កិច្ចការបរទេសថាជាកិច្ចការសំខាន់ ដាក់ស្មើនឹងភារកិច្ចការពារជាតិ និងការពារសន្តិសុខ។ លោកបានចែករំលែកថា ខ្ញុំក៏ឃើញយ៉ាងច្បាស់នូវការទទួលខុសត្រូវចំពោះបក្ស ចំពោះប្រជាជន និងចំពោះការអភិវឌ្ឍប្រទេសជាតិ របស់ប្រតិភូដែលចូលរួមក្នុងមហាសន្និបាត។

លោក Nguyen Nguyen Dung ជឿជាក់ថា មហាសន្និបាតលើកនេះនឹងបន្តពង្រឹងមហាសាមគ្គីជាតិ លើកកម្ពស់កម្លាំងរួមនៃប្រព័ន្ធនយោបាយ និងសង្គមទាំងមូល បង្កើតសន្ទុះថ្មីដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែលឿន ប្រកបដោយចីរភាព ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន។

លោក Nguyen Nguyen Dung បានសម្តែងក្តីសង្ឃឹមថា មហាសន្និបាតលើកទី១៤ របស់បក្សនឹងទទួលបានជោគជ័យយ៉ាងធំធេង បើកដំណាក់កាលថ្មីនៃការអភិវឌ្ឍ និងរួមចំណែកដល់ការសម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសវៀតណាមខ្លាំងមាំមួន វិបុលភាព ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ ហើយប្រជាជនសម្បូរសប្បាយ និងមានសុភមង្គល។

leftcenterrightdel
លោក ស៊ីម ជី ប្រធានសមាគមខ្មែរ-វៀតណាមប្រចាំនៅកម្ពុជា (KVA) ផ្ដល់សម្ភាសន៍ (រូបថត៖ vnanet.vn)

ក្នុងឱកាសរួមជាមួយសហគមទស្សនាព្រឹត្តិការណ៍តាមទូរទស្សន៍នៅទីស្នាក់ការសមាគមខ្មែរ-វៀតណាម (KVA) នៅក្នុងទីក្រុងភ្នំពេញ លោក ស៊ីម ជី ប្រធាន KVA បានឲ្យដឹងថា អាណិកជនវៀតណាមនៅកម្ពុជាតែងតែយកចិត្តទុកដាក់ និងតាមដានព្រឹត្តិការណ៍នយោបាយសំខាន់ៗនៅក្នុងប្រទេស។ តាមរយៈមហាសន្និបាតនេះ ក្នុងនាមអាណិកជនវៀតណាមនៅកម្ពុជា លោកប្រធាន KVA បានសម្តែងនូវក្តីសង្ឃឹមថា បក្ស និងរដ្ឋនឹងដឹកនាំប្រទេសឲ្យអភិវឌ្ឍបន្ថែមទៀត ក៏ដូចជាយកចិត្តទុកដាក់ចំពោះជីវភាពរបស់អាណិកជន និងជួយពួកគេរក្សាស្ថិរភាពក្នុងជីវភាពរស់នៅពេលឆាប់ៗនេះ។

នៅក្រុមលេខ ៣៥ ភូមិទួលរកា (សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ) គ្រួសារវៀតណាមជាច្រើនក៏បានទស្សនាពិធីបើកនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមតាមកញ្ចក់ទូរទស្សន៍ផងដែរ។ ទោះបីជារស់នៅ និងធ្វើការឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏អាណិកជនវៀតណាមនៅតែឆ្ពោះទៅប្រទេស ដោយចង់ឃើញប្រទេសវៀតណាមរីកចម្រើន។

លោក Dinh Van Kien អាយុ ៦៦ ឆ្នាំ ជាជនដើមកំណើតវៀតណាមរស់នៅនៅសង្កាត់ចាក់អង្រែក្រោម បានចែករំលែកថា ក្នុងរយៈពេលជាង ៤០ ឆ្នាំរស់នៅនៅក្រៅប្រទេស លោកតែងតែធ្វើបច្ចុប្បន្នភាពព័ត៌មាន និងតាមដានព័ត៌មានអំពីប្រទេសវៀតណាម ជាពិសេសក្នុងឱកាសពិធីបុណ្យ ឬព្រឹត្តិការណ៍សំខាន់ៗ។ លោកតែងតែឆ្ពោះទៅប្រទេស និងប្រជាជនវៀតណាម ហើយសង្ឃឹមថាប្រទេសវៀតណាមនឹងកាន់តែមានភាពរុងរឿង និងអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh