ក្នុងបរិយាកាសកក់ក្តៅ និងបើកចំហ លោកឧត្តមសេនីយ៍ត្រី Tran Quang Tuan បានសម្តែងសេចក្តីសោមនស្សរីករាយដោយបានស្វាគមន៍លោកឧត្តមនាវីត្រី Takahashi Toru មេបញ្ជាការរងកងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន និងគណៈប្រតិភូកងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន។ លោកបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន បានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការហ្វឹកហាត់រួមគ្នា និងការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តច្បាប់លើសមុទ្រ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមនាវីត្រី Takahashi Toru បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ ២ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងវិជ្ជាជីវៈរបស់កម្លាំងកងឆ្មាំសមុទ្រវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការតំបន់កងឆ្មាំសមុទ្រ លេខ២ ទទួលជួបលោកឧត្តមនាវីត្រី Takahashi Toru មេបញ្ជាការរងកងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន

មេបញ្ជាការរងកងកម្លាំងការពារឆ្នេរសមុទ្រជប៉ុនបានសម្តែងនូវក្តីជឿជាក់ថា ដំណើរទស្សនកិច្ចរបស់នាវា Akitsushima លើកនេះនឹងបន្តរួមចំណែកពូនជ្រំចំណងមិត្តភាព ពង្រឹងការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីគោលដៅរក្សាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់៕

បកប្រែដោយ Huyen Trang