យោងតាមអត្ថបទនានាក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ថ្មី ក្រោមការដឹកនាំរបស់បក្ស “ម្ចាស់ការលើផ្នែកយុទ្ធសាស្ត្រ” របស់វៀតណាមបានអភិវឌ្ឍដល់កម្រិតថ្មីមួយ ដោយជួយប្រទេសធ្វើសមាហរណកម្មយ៉ាងសកម្ម ដើម្បីអភិវឌ្ឍ ខណៈពេលដែលរក្សាបាននូវភាពក្លាហាន អត្តសញ្ញាណ និងផលប្រយោជន៍ស្នូលរបស់ប្រទេសជាតិ។

leftcenterrightdel
រូបថតអេក្រង់៖ កាសែត Sada Al-Khbar របស់អេហ្ស៊ីប វាយតម្លៃថា ភាពម្ចាស់ការលើផ្នែកយុទ្ធសាស្ត្ររបស់វៀតណាមអភិវឌ្ឍដល់កម្រិតថ្មីមួយ (រូបថត៖ vnanet.vn)

អត្ថបទនានាបានគូសបញ្ជាក់ថាតថភាពជាក់ស្តែងក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ថ្មី បង្ហាញថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ភាពម្ចាស់ការលើផ្នែកយុទ្ធសាស្ត្រមានន័យថា ការធ្វើសមាហរណកម្មយ៉ាងសកម្មដើម្បីអភិវឌ្ឍ ខណៈពេលដែលរក្សាបាននូវភាពក្លាហាន អត្តសញ្ញាណ តម្លៃស្នូល និងផលប្រយោជន៍ស្នូលរបស់ប្រជាជាតិ។ នេះគឺជាកត្តាសំខាន់ដែលជួយឱ្យវៀតណាម ជម្នះពុះពារការលំបាក និងបញ្ហាប្រឈមជាច្រើន ដោយបញ្ជាក់ពីតួនាទី និងកិត្យានុភាពរបស់ខ្លួនកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិបន្តិចម្តងៗ៕

បកប្រែដោយ Huyen Trang